អាមេរិកផ្ដល់ទឹកប្រាក់ចំនួន៣៩លានដុល្លាជួយជនភៀសខ្លួនវិលត្រឡប់ទៅអាហ្គានីស្ថានវិញ

(VOVworld) - ទីភ្នាក់ងារសារព័ត៌មាន ANI News នាថ្ងៃទី២៤ វិច្ឆិកា ផ្សាយថា
អាមេរិកបានប្រកាសផ្ដល់ទឹកប្រាក់ប្រមាណ៣៩លានដុល្លាអាមេរិកដើម្បីឆ្លើយតប
នឹងតម្រូវការពិសេសរបស់ជនភៀសខ្លួនអាហ្គានីស្ថាននៅពេលពួកគេវិលត្រឡប់ទៅ
ស្រុកវិញ។ក្នុងបរិមាណទឹកប្រាក់ពោលខាងលើ មាន១៩លានដុល្លាត្រូវបានប្រគល់
ឲ្យស្នងការអ.ស.បទទួលបន្ទុកបញ្ហាជនភៀសខ្លួន (UNHRC) ដើម្បីជួយដោះស្រាយ
តម្រូវការបន្ទាន់របស់ក្រុមជនភៀសខ្លួននេះ ក្នុងនោះមាន ការផ្គត់ផ្គង់ជំរុំឧបករណ៍
ចាំបាច់និងឧបករណ៍ប្រើក្នុងសិសិររដូវ។អាមេរិកក៏ ប្រគល់ទឹកប្រាក់ចំនួន២០លាន
ដុល្លាឲ្យអង្គការស្ថានភាពបន្ទាន់អាហ្គានីស្ថាន ចំណុះកម្មវិធីស្បៀងអាហារពិភព
លោក (WFP) ដើម្បីជួយឧបត្ថម្ភជនភៀសខ្លួនវិល ត្រឡប់ទៅស្រុកវិញ និងជន
ភៀសខ្លួនងាយរងគ្រោះនៅប៉ែកខាងកើតអាហ្គា នីស្ថានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ