អាមេរិកផ្សាយសាធារណៈយន្តការដាក់ទណ្ឌកម្ម hacker


អាមេរិកផ្សាយសាធារណៈយន្តការដាក់ទណ្ឌកម្ម hacker  - ảnh 1
អាមេរិកផ្សាយសាធារណៈយន្តការដាក់ទណ្ឌកម្ម hacker (Image: VNA)

(VOVworld) – ក្នុងកាលៈទេសៈ បណ្ដាការវាយប្រហារតាមបណ្តាញអ៊ីនធឺណែត ក្លាយទៅជាការគំរាមកំហែងធំបំផុតចំពោះសន្តិសុខរបស់អាមេរិក នាថ្ងៃទី ១ មេសា ប្រធានាធិបតីនៃប្រទេសនេះ លោក Barack Obama បានចុះហត្ថលេខាលើក្រិត រដ្ឋបាលមួយសំដៅបង្កើតក្របខ័ណ្ឌគត្តិយុត្តិសំរាប់ការដាក់ទណ្ឌកម្មទៅលើបុគ្គល និងអង្គការនៅឯបរទេសដែលទាក់ទិនដល់ការវាយប្រហារលើបណ្ដាញអ៊ីនធឺណែត។ នេះគឺជាលើដំបូងដែលរដ្ឋអំណាចរបស់ប្រធានាធិបតី Obama ផ្សាយសាធារណៈក្រិត
ដូច្នេះ ដែលអនុញាត្តិឲ្យដាក់ទណ្ឌកម្មទៅលើ hacker។ បណ្ដាមុខសញ្ញាលួចព័ត៌មាន
សម្ងាត់ពាណិជ្ជកម្មក៏នឹងត្រូវបានជំនុំជំរះតាមយន្តការនេះផងដែរ។ ក្រិតនេះបាន
បើកចេញផ្លូវសំរាប់ក្រសួងហិរញ្ញវត្ថុអាមេរិកសហការជាមួយក្រសួងយុត្តិធម៌និង
ក្រសួងការបរទេសអាមេរិកហ៊ុំព័ទទ្រពសម្បត្តិនិងហាមឃាត់ធ្វើសកម្មភាព
ពាណិជ្ជកម្មចំពោះមុខសញ្ញា hacker។ កាយវិការនេះគឺជាការខំប្រឹងប្រែងថ្មី
បំផុតរបស់រដ្ឋអំណាច Obama ក្រោយពីអាមេរិកទទួលរងឥទ្ធិពលដ៏ធ្ងន់ធ្ងរដោយ
ការវាយប្រហារលើបណ្តាញអ៊ីនធឺណែត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ