អាមេរិកពង្រឹងការអន្តរគមន៍ផ្នែកយោធានៅអាហ្វហ្គានីស្ថាន

(VOVWORLD) -មន្ទីរបញ្ចកោណគ្រោងនឹងដាក់ពង្រាយទីប្រឹក្សាចំនួន ១ ពាន់នាក់ រួមជាមួយឧបករណ៍ហោះហើរគ្មានមនុស្សបើកជាច្រើនគ្រឿងនិងឧបករណ៍យោធាផ្សេងៗទៀតទៅកាន់អាហ្វហ្គានីស្ថាន។
អាមេរិកពង្រឹងការអន្តរគមន៍ផ្នែកយោធានៅអាហ្វហ្គានីស្ថាន - ảnh 1អាមេរិកពង្រឹងការអន្តរគមន៍ផ្នែកយោធានៅអាហ្វហ្គានីស្ថាន 

មន្ទីរបញ្ចកោណគ្រោងនឹងដាក់ពង្រាយទីប្រឹក្សាចំនួន ១ ពាន់នាក់ រួមជាមួយឧបករណ៍ហោះហើរគ្មានមនុស្សបើកជាច្រើនគ្រឿងនិងឧបករណ៍យោធាផ្សេងៗទៀតទៅកាន់អាហ្វហ្គានីស្ថាន។ កាសែត Wall Street Journal បានដកស្រង់សម្តីមជ្ឈដ្ឋានមន្ត្រីយោធាអាម៉េរិកថាផែនការនេះសំដៅពង្រឹងវត្តមាន យោធារបស់អាមេរិកនៅអាហ្វហ្គានីស្ថាន មុនពេលសង្រ្គាមនៅប្រទេសនេះបានចាប់ផ្តើមនៅនិទាឃរដូវ។ អាមេរិកនឹងចាត់បញ្ជូនឧបករណ៍ហោះហើរគ្មានមនុស្សបើកបំពាក់អាវុធ និងមិនបំពាក់អាវុធដើម្បីជួយដល់ផ្លូវអាកាសម្រាប់ បេសកកម្មស៊ើបការណ៍សម្ងាត់និងឃ្លាំមើល។

ស្តីពីធនធានមនុស្ស ក្រសួងការពារជាតិអាម៉េរិក នាខែកុម្ភៈឆ្នាំ ២០១៨នឹងដាក់ពង្រាយកងកម្លាំងជំនួយផ្នែកសន្តិសុខ ដែលបានដកចេញពីមូលដ្ឋានទ័ព Fort Benning នៅរដ្ឋ Georgia ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ