អាមេរិកពន្យារពេលអំពីវិធានការដាក់ទណ្ឌកម្មស៊ីរី

(VOVWORLD) -នាថ្ងៃទី ៩ ឧសភា ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថា វ៉ាស៊ីនតោននឹងបន្តពន្យាពេលអំពីស្ថានភាពគ្រោះអាសន្នជាតិ ក៏ដូចជារាល់វិធានការដាក់ទណ្ឌកម្មតម្រង់លើស៊ីរីរយៈពេល ១ ឆ្នាំថែមទៀត។ 
អាមេរិកពន្យារពេលអំពីវិធានការដាក់ទណ្ឌកម្មស៊ីរី - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump

ក្នុងសេចក្តីជូនដំណឹងមួយ ផ្ញើទៅកាន់រដ្ឋសភាអាមេរិក លោក Trump បានអះអាងថា៖ "បន្តពន្យាពេលអំពីស្ថានភាពគ្រោះអាសន្នជាតិរយៈពេល ១ ឆ្នាំថែមទៀតចំពោះរាល់សកម្មភាពរបស់រដ្ឋាភិបាលស៊ីរី"។ យោងតាមសេចក្ដីជូនដំណឹងពោលខាងលើបានឲ្យដឹងថា៖ក្រឹត្យនីតិប្រតិបត្តិមួយនឹងត្រូវបានចេញផ្សាយ សំដៅហ៊ុំព័ទ្ធទ្រព្យសម្បត្តិរបស់បុគ្គលដែលបានកំណត់អត្តសញ្ញាណ ព្រមទាំងហាមឃាត់ការនាំចេញមុខទំនិញមួយចំនួនទៅកាន់ស៊ីរី។ ទន្ទឹមនឹងនេះ អាមេរិកក៏បានពិចារណាអំពីការផ្លាស់ប្ដូរក្នុងរចនាសម្ព័ន្ធ គោលនយោបាយ និងសកម្មភាពរបស់រដ្ឋាភិបាលស៊ីរី ដើម្បីសម្រេចចិត្តថា៖ តើគប្បីបន្តពន្យាពេលស្ថានភាពគ្រោះអាសន្នជាតិនាពេលអនាគតដែឬទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ