អាមេរិកព្រមាននឹងអនុវត្តវិធានកររឹងមាំក្នុងករណីកុរ៉េខាងជើងបាញ់កាំជ្រួច


អាមេរិកព្រមាននឹងអនុវត្តវិធានកររឹងមាំក្នុងករណីកុរ៉េខាងជើងបាញ់កាំជ្រួច - ảnh 1
អាមេរិកព្រមាននឹងអនុវត្តវិធានកររឹងមាំក្នុងករណីកុរ៉េខាងជើងបាញ់កាំជ្រួច (Image: VNA)

(VOVworld) – នាថ្ងៃទី ៦ តុលា អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Tony
 Blinken បានព្រមានថាសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនឹង
ប្រឈម មុខនឹងសកម្មភាពរឹងមាំពីសហគមន៍អន្តរជាតិក្នុងករណីប្រទេសនេះ
ដំណើរការ បាញ់កាំជ្រួចចំងាយឆ្ងាយដែលរំលោភលើសេចក្តីសម្រេចចិត្តរបស់
 អ.ស.ប.។ ថ្លែងមតិនៅសន្និសីទកាសែតបន្ទាប់ពីជំនួបធ្វើការជាមួយមជ្ឈដ្ឋាន
មន្ត្រីកូរ៉េខាងត្បូងក្នុងដំណើរទស្សនកិច្ចនៅក្រុង Seoul លោក Blinken បាន
សម្តែងនូវក្តីសង្ឈឹមថា៖ ព្យុយយ៉ាងនឹងពិនិត្យមើលឡើងវិញនៅគំនិតបាញ់
កាំជ្រួចពោលខាងលើ។ សេចក្តីព្រមានត្រូវបានលើកឡើងក្នុងកាលៈទេសៈ
មានព័ត៌មានថា៖ ព្យុងយ៉ាងអាចបាញ់កាំជ្រួចចំងាយឆ្ងាយមួយក្នុងឱកាស
រំលឹកខួបលើកទី ៧០ ទិវាបង្កើតបក្សពលករកូរ៉េ នាថ្ងៃទី ១០ តុលា ខាងមុខ
។ ប៉ុន្តែ ភាគីកូរ៉េខាងត្បូងបានឲ្យដឹងថា៖ គ្មានសញ្ញាណាមួយដែលសឲ្យ
ឃើញថាកូរ៉េខាងជើងកំពុងត្រៀមរៀបចំឲ្យការបាញ់កាំជ្រួចនោះឡើយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ