អាមេរិកព្រមានអំពីរលកយក្សស៊ូណាមីដោយសារការរញ្ជួយដីនៅប្រជុំកោះ Kuril

(VOVWORLD) - នាថ្ងៃទី ២៥ ខែមីនា ទីភ្នាក់ងារបរិយាកាសនិងមហាសាគរជាតិរបស់អាមេរិក បានចេញការព្រមានអំពីរលកយក្សស៊ូណាមិនៅលើដែនសមុទ្រនៃកោះ Hawaii ប្រទេសជប៉ុន រុស្ស៊ី និងប្រជុំកោះប៉ាស៊ីហ្វិក ម៉ារីយ៉ាភាគខាងជើង និងកោះ Wake ផងដែរ។
អាមេរិកព្រមានអំពីរលកយក្សស៊ូណាមីដោយសារការរញ្ជួយដីនៅប្រជុំកោះ Kuril - ảnh 1 អាមេរិកព្រមានអំពីរលកយក្សស៊ូណាមីដោយសារការរញ្ជួយដីនៅប្រជុំកោះ Kuril (ប្រភព៖ USGS)

 

ការព្រមាននេះបានលើកឡើង បន្ទាប់ពីមានការរញ្ជួយដីកម្រិត ៧.៥ រិចទ័រ ដែលបង្កឱ្យរង្គោះរង្គើនៅដែនសមុទ្រនៃប្រជុំ កោះមានជម្លោះគ្នា ដែលប្រទេស  រុស្ស៊ីហៅថាកោះ Kuril ខណៈដែលជប៉ុនបានហៅថាដែនដីភាគខាងជើងកាលពី ព្រឹកនាថ្ងៃដដែលនោះ។

យោងតាមការវាយតម្លៃរបស់មជ្ឈមណ្ឌលព្យាករណ៍រលកយក្សស៊ូណាមិប៉ាស៊ីហ្វិកបានឲ្ដឹងថា ការរញ្ជួយដីនេះបានបង្កើត រលកស៊ូណាមិតូចៗតែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ