អាមេរិកព្រមានអំពីវិធានការដាក់ទណ្ឌកម្មដ៏រឹងមាំថែមទៀតទៅលើអ៊ីរ៉ង់

(VOVWORLD) - នាថ្ងៃទី២២ខែសីហា កែសែត Wall Street Journal បានដកស្រង់ពាក្យរបស់ ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតី លោក Donald Trump លោក John Bolton បានឲ្យដឹងថា រាលវិធានការដាក់ទណ្ឌកម្មថ្មីរបស់ទីក្រុងវ៉ាស៊ីនតោន ទៅ លើទីក្រុង Tehran នឹងមានភាពរឹងមាំជាងវិធានការដាក់ទណ្ឌកម្មដែលបានអនុវត្ត មុនពេល កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រត្រូវបានចុះហត្ថលេខារវាងអ៊ីរ៉ង់និង បណ្តាប្រទេសមហាអំណាចលើពិភពលោកកាលពីឆ្នាំ២០១៥។
អាមេរិកព្រមានអំពីវិធានការដាក់ទណ្ឌកម្មដ៏រឹងមាំថែមទៀតទៅលើអ៊ីរ៉ង់ - ảnh 1 ទីប្រឹក្សាសន្តិសុខជាតិនៃសហរដ្ឋអាមេរិក លោក John Bolton

យោងតាមលោក John Bolton គោលដៅពិតប្រាកដនៃទីក្រុងវ៉ាស៊ីនតោនគឺនិយាយ “ទេ” ចំពោះការ លើកលេងដាក់ទណ្ឌកម្មឡើយ។ ក្នុងពេលនេះ អ្នកធ្វើរបាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក Idriss Jazairy បានរិះគន់ចំពោះបទបញ្ជាដាក់ទណ្ឌកម្មថ្មីៗនេះរបស់អាមេរិក សំដៅទៅអ៊ីរ៉ង់ គឺ”អយុត្តិធម៌និងអាក្រក់” ហើយបានរុញច្រានមនុស្សរាប់លាន នាក់ធ្លាក់ចូលស្ថានភាពក្រីក្រ និងបណ្តាលឲ្យទំនិញនាំចូលកាន់តែថ្លៃខ្លាំងពេក ផងដែរ។ លោកអំពាវនាវទីក្រុងវ៉ាស៊ីនតោនបញ្ជាក់ការសន្យា និងសុឆន្ទៈរបស់ ខ្លួនតាមរយៈការអនុញ្ញាតឲ្យកសិផល ទំនិញប្រើប្រាស់ ចំណីអាហារជាដើម អាចនាំចូលក្នុងអ៊ីរ៉ង់ ដើម្បីកាត់បន្ថយគំនៀបលើប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ