អាមេរិកមានករណីស្លាប់ដំបូងដោយវីរុស Zika

(VOVworld) - មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការប្រឆាំងអាសន្នរោគអាមេរិក (CDC)
 នាថ្ងៃទី២៩ មេសា បានបញ្ជាក់អំពីករណីមនុស្សស្លាប់ដំបូងទាក់ទិនដល់វីរុស Zika
នៅលើដែនដីអាមេរិកនៅ Puerto Rico។សេចក្ដីប្រកាសនេះរបស់អាមេរិក បានធ្វើឲ្យ
កើនឡើងនូវការព្រួយបារម្ភអំពីប្រភេទវីរុសឆ្លងពីមូសនេះ ហើយនា បច្ចុប្បន្នកំពុងរីក
រាលដាលនៅប្រទេសនិងតំបន់ដែនដីជាច្រើនលើពិភពលោក។សេចក្ដីប្រកាសរបស់
 CDC បានឲ្យដឹងថា បើទោះបីជាករណីមនុស្សស្លាប់ទាក់ ទិនដល់វីរុស Zika គឺកម្រក្ដី
ប៉ុន្តែករណីស្លាប់ដំបូងនេះបានសរឲ្យឃើញនូវលទ្ធ ភាពកើតមានឡើងករណីដ៏ធ្ងន់
ធ្ងរ ក៏ដូចជាភាពចាំបាច់នៃការបន្តលើកកំពស់ថែម ទៀតនូវការយល់ដឹងរបស់អ្នក
ផ្គត់ផ្គង់សេវាកម្មសុខាភិបាលអំពីរោគសញ្ញាដែល អាចនាំទៅករណីឈឺធ្ងន់ធ្ងរឬ
ស្លាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ