អាមេរិកមានការព្រួយបារម្ភអំពីការដែលប្រទេសចិនបន្តរំលោភបំពានលើសណ្តាប់ធ្នាប់អន្តរជាតិនៅតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក

(VOVWORLD) - នាថ្ងៃទី ២៦ ខែសីហា ក្រសួងការពារជាតិអាមេរិកបានចេញសេចក្តីប្រកាសមួយស្តីអំពីការការដែលចិនបន្តគាបសង្កត់លើសកម្មភាពរុករកប្រេងឧស្ម័នរបស់វៀតណាមនៅសមុទ្រខាងកើត។
អាមេរិកមានការព្រួយបារម្ភអំពីការដែលប្រទេសចិនបន្តរំលោភបំពានលើសណ្តាប់ធ្នាប់អន្តរជាតិនៅតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក - ảnh 1ប្រធានាធិបតីអាមេរិក លោក Donald Trump នៅឯកិច្ចប្រជុំកំពូល G7 (រូបថត៖ vov.vn)

សេចក្តីប្រកាសនេះក៏បានអះអាងទៀតថា សហរដ្ឋអាមេរិកនឹងបន្តគាំទ្រដល់សម្ព័ន្ធមិត្តនិងដៃគូរបស់ខ្លួនដើម្បីធានានូវការធ្វើនាវាចរដោយសេរីភាព ក៏ដូចជា ឱកាសសេដ្ឋកិច្ចនៅតំបន់សមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកទាំងមូលផងដែរ។ នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី ២៦ ខែសីហាកន្លងទៅ ក្រសួងការពារជាតិអាមេ   រិក បានសម្តែងនូវការព្រួយបារម្ភអំពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ចិនសំដៅទៅលើការរំលោភបំពានសណ្តាប់ធ្នាប់អន្តរជាតិនៅតំបន់សមុទ្រឥណ្ឌូ - ប៉ាស៊ីហ្វិក។ នាពេលថ្មីៗនេះដែរ ប្រទេសចិនបានបន្តធ្វើអន្តរាគមន៍គាបសង្កត់លើសកម្មភាពរុករកប្រេងឧស្ម័ន ដែលត្រូវបានប្រទេសវៀតណាមធ្លាប់បានអនុវត្តអស់រយៈពេលជាយូរមកហើយនៅសមុទ្រខាងកើត។ សកម្មភាពរបស់ចិនបានដើរបញ្ច្រាសនឹងការសន្យារបស់រដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe នៅឯវេទិកាសន្ទនា Shangri-La ដោយអះអាងថាប្រទេសចិននឹងប្រកាន់ខ្ជាប់តាមគោលមាគ៌ាអភិវឌ្ឍប្រកបដោយសន្តិភាព។ សកម្មភាពរបស់ចិនក៏ដើរបញ្ច្រាសនឹងចក្ខុវិស័យអាមេរិកអំពីតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកសេរីនិងបើកទូលាយផងដែរ។

សេចក្តីប្រកាសរបស់ក្រសួងការពារជាតិអាមេរិកបានឲ្យដឹងថាប្រទេសចិននឹងមិនទទួលបានការជឿទុកចិត្តពីបណ្តាប្រទេសជិតខាង ក៏ដូចជាការគោរពរបស់សហគមន៍អន្តរជាតិនោះទេ ប្រសិនបើចិននៅតែបន្តរក្សាយុទ្ធនាការគំរាមកំហែងប្រទេសដទៃយ៉ាងដូច្នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ