អាមេរិកមានគោលបំណងថា៖ ស.ប.ប.ក. វិលត្រឡប់មកតុចរចារវិញ

អាមេរិកមានគោលបំណងថា៖ ស.ប.ប.ក. វិលត្រឡប់មកតុចរចារវិញ - ảnh 1
អាមេរិកមានគោលបំណងថា៖ ស.ប.ប.ក. វិលត្រឡប់មកតុចរចារវិញ (VNA)


(VOVworld) – អាមេរិកមានគោលបំណងនាំសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាំ មានិតកូរ៉េវិលត្រឡប់មកតុសន្ទនាវិញស្តីអំពីកម្មវិធីអាវុធនុយក្លេអ៊ែរនៃប្រទេសនេះ ហើយនឹងប្រើប្រាស់វិធានការការទូត បំពេញបន្ថែមបទដាក់ទណ្ឌកម្មដើម្បី បង្កើនការដាក់សម្ពាធទៅលើព្យុងយ៉ាង។ នេះគឺជាខ្លឹមសារស្នូលក្នុងសេចក្តីថ្លែង ការណ៍រួមរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis និងនាយកស្ថាប័នចារកម្មជាតិ អាមេរិក លោក Dan Coats ដែលបាននាំចេញបន្ទាប់ពីសម័យប្រជុំពិសេស ជាមួយព្រឹទ្ធសមាជិកអាមេរិកចំនួន ១០០ នាក់នៅសេតវិមាន នាថ្ងៃទី ២៧ មេសា (តាមម៉ោងហាណូយ)។ សេចក្តីថ្លែងការណ៍រួមពោលខាងលើបានលើកច្បាស់ថា៖ ប្រធានាធិបតីអាមេរិក លោក Donald Trump ចង់ដាក់សម្ពាធទៅលើព្យុងយ៉ាង ដើម្បីប្រទេសនេះលុបចោលកម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួចតាមរយៈការរឹតបន្តឹង បទដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រដេញតាមវិធានការការទូតរួមជាមួយបណ្ដាសម្ព័ន្ធមិត្ត ក្នុងតំបន់។ ឯកសារនេះក៏បានអះអាងថា៖ អាមេរិកគឺជាសមាជិកដែលមានការ ទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ហើយការដាក់សម្ពាធទៅលើកូរ៉េខាង ជើងគឺសំដៅបញ្ចុះបញ្ចូលព្យុងយ៉ាងវិលត្រឡប់មកតុចរចារវិញ។ ក្រៅពីនោះ អាមេរិកត្រៀមខ្លួនជាស្រេចការពារខ្លួននិងសម្ព័ន្ធមិត្តរបស់ខ្លួន ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ