អាមេរិកមិនទាន់សំរេចចិត្តបង្កើតដំបន់ហាមហោះហើរនៅស៊ីរីឡើយ

អាមេរិកមិនទាន់សំរេចចិត្តបង្កើតដំបន់ហាមហោះហើរនៅស៊ីរីឡើយ - ảnh 1
អាមេរិកមិនទាន់សំរេចចិត្តបង្កើតដំបន់ហាមហោះហើរនៅស៊ីរីឡើយ (worldpress)


        Vovworld-អាមេរិកមិនទាន់សំរេចចិត្តបង្កើតដំបន់ហាមហោះហើរនៅស៊ីរី​ឡើយ។
នេះជាសេចក្តីប្រកាសដែលបានក្រសួងការបរទេសអាមេរិកនាំចេញ​បន្ទាប់ពីមាន
ព័ត៌មានចែងថា រដ្ឋមន្ត្រីការបរទេសលោក John Kerry នាំចេញ​ការ​ផ្ដើមគំនិតពោល
ខាងលើសំដៅការពារជនស៊ីវិលនៅស៊ីរី។ ថ្លែងមតិចំពោះ​មជ្ឈដ្ឋាន​អ្នកសារព័ត៌មាន
នាថ្ងៃទី៧តុលា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក​លោក John Kirby បានឲ្យដឹង
ថា រដ្ឋអំណាចវ៉ាស៊ីងតោនកំពុងបន្តពិភាគ្សាលើ​វិធានការល្អបំផុតដើម្បីទប់ទល់នឹង
អង្គការរដ្ឋឥស្លាមស្វ័យប្រកាស IS ពិសេសគឺ​នៅភាគខាងជើងស៊ីរី។ ហែលជាមួយ
គ្នានោះ អ្នកនាំពាក្យសេតវិមាន Josh Earnest បានឲ្យដឹងថា រដ្ឋអំណាចប្រធានាធិបតី
Barack Obama មិនទាន់​គិតគូរ​ដល់​ការបង្កើតដំបន់ហាមហោះហើរនៅស៊ីរីឡើយ។
ប៉ុន្តែលោកមិនលើកលែង​លទ្ធភាពការផ្ដើមគំនិតនេះនឹងបានពិភាគ្សានាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ