អាមេរិកមានបំណងសម្រេចបានសន្ធិសញ្ញាស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយរុស្ស៊ីនិងចិន

(VOVWORLD) - នាថ្ងៃទី ១៧ ខែមេសា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo បានឲ្យដឹងថារាល់ការចរចានាពេលអនាគតណាមួយស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយរុស្ស៊ីនឹងតម្រូវឱ្យមានការចូលរួមពីប្រទេស ចិនផងដែរ។
អាមេរិកមានបំណងសម្រេចបានសន្ធិសញ្ញាស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយរុស្ស៊ីនិងចិន - ảnh 1នាថ្ងៃទី ១៧ ខែមេសា  រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo បានឲ្យដឹងថារាល់ការចរចានាពេលអនាគតណាមួយស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយរុស្ស៊ីនឹងតម្រូវឱ្យមានការចូលរួមពីប្រទេសចិនផងដែរ (រូបថត៖ AP/VOV)

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Morgan Ortagus បានឲ្យដឹងថាក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo និងសមភាគីរុស្ស៊ីលោក Sergei Lavrov ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីជំហានបន្តទៀតនៃការសន្ទនាស្តីពីសន្តិសុខយុទ្ធសាស្ត្រទ្វេភាគីក្នុងបរិបទជំងឺ Covid-19 កំពុងរីករាលដាល។ នាបច្ចុប្បន្នប្រទេសចិនជាប្រទេសមួយដែលមានអាវុធនុយក្លេអ៊ែរប្រមាណ ៣០០ គ្រាប់ បានប្រឆាំងជំទាស់នឹងកិច្ចចរចារទាំងនេះផងដែរ។

ទន្ទឹមនឹងនេះ ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីឆ្នាំមុន បានស្នើឱ្យសហរដ្ឋអាមេរិក រុស្ស៊ីនិងចិន ធ្វើកិច្ចចរចាលើសន្ធិសញ្ញាមួយ ដើម្បីជំនួសឲ្យសន្ធិសញ្ញាស្តីពីការកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (START)។ មជ្ឈដ្ឋានមន្រ្តីរដ្ឋអំណាចអាមេរិក បានឲ្យដឹងថាប្រទេសចិនត្រូវតែចូលរួមក្នុងសន្ធិសញ្ញាស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរថ្មីដោយសារ តែការព្រួយបារម្ភថាប្រទេសនេះកំពុងធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ