អាមេរិកមានសុទិដ្ឋិនិយមចំពោះយថាទស្សន៍រវាងអ៊ីស្រាអែលនិងប៉ាឡែស្ទីនសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព

អាមេរិកមានសុទិដ្ឋិនិយមចំពោះយថាទស្សន៍រវាងអ៊ីស្រាអែលនិងប៉ាឡែស្ទីនសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព - ảnh 1
រដ្ឋ


(VOVworld)-ដំណើរការចរចាររវាងអ៊ីស្រាអែលនិងប៉ាឡែស្ទីនទោះបីនៅជួបប្រទះ
នឹងឧបស័គ្គមិនតិចក្តី ប៉ុន្តែសង្ឃឹមថាភាគីទាំងពីរនឹងបម្រួញគម្លាតចំពោះ រាល់ការ
ខ្វែងគំនិត សំដៅឆ្ពោះទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពចុងក្រោយ
១រវាងប្រទេសទាំងពីរ។ នេះជាការអះអាងរបស់រដ្ឋមន្ត្រីការបរទេស​អាមេរិកលោក
John Kerry បន្ទាប់ពីជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រា អែលលោក
Benjamin Netayahu ។ អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក លោកស្រី
Marie Harf ឲ្យដឹងថា ក្នុងជំនួបលើកនេះរវាងរដ្ឋមន្ត្រីក្រសួងការ បរទេសអាមេរិក
លោក John Kerry ជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netayahu និងប្រធានាធិបតីប៉ាឡែស្ទីនលោក Mahmuod Abbas លោក John Kerry បាន
បង្ហាញពីក្រប់ខ័ណ្ឌនៃសេចក្តីព្រាងសម្រាប់កិច្ចព្រម ព្រៀងសន្តិវិធីចុងក្រោយរវាង
អ៊ីស្រាអែលនិងប៉ាឡែស្ទីន។ ខ្លឹមសារនៃសេចក្តីព្រាង នេះ រួមមានរាល់ចំណុចដែល
កំពុងមានការខ្វែងគំនិត ក្នុងនោះមានបន្ទាត់ព្រំដែន និងបែបបទចំពោះទីក្រុង
Jerusalem ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ