អាមេរិកមានសុទិដ្ឋិនិយមអំពីលទ្ធភាពបញ្ចប់វិបត្តិនៅស៊ីរី

អាមេរិកមានសុទិដ្ឋិនិយមអំពីលទ្ធភាពបញ្ចប់វិបត្តិនៅស៊ីរី - ảnh 1
កុមារាស៊ីរីមានអាយុ១២ឆ្នាំមួយរូបត្រូវធ្វើការងារដ៏ធ្ងន់ធ្ងរដើម្បីរកស៊ីនៅរដ្ឋធានី Damascus ប្រទេសស៊ីរី នាថ្ងៃទី១០ មិនា (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី១៥ មិនា រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry មាន
ប្រសាសន៍ថា អាស្រ័យដោយការដែលរុស្ស៊ីដកទ័ពចេញពីស៊ីរី រួមជាមួយការតភ្ជាប់
ជំនួបចរចារសន្តិភាពឡើងវិញនៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនោះ ពិភពលោក
មានឱកាសធំបំផុតដើម្បីបញ្ចប់សង្គ្រាមស៊ីវិលដែលបានអូសបន្លាយអូសរយៈពេល
៥ឆ្នាំកន្លងទៅនៅប្រទេសមជ្ឈឹមបូព៌ានេះ។លោក John Kerry បានសង្កត់ធ្ងន់ថា
យើងបានឈានចូលដំណាក់កាលសំខាន់មួយក្នុងដំណើរការសន្តិភាពនៅស៊ីរី
ក្រោយពីពេលរុស្ស៊ីដកទ័ពចេញពីប្រទេសនេះ ព្រមទាំងអះអាងថា នេះជាពេល
វេលាត្រូវក្ដាប់ជាប់ហើយមិនអាចរំលងបានឡើយ។អ្នកដឹកនាំផ្នែកការទូតអាមេរិក
រូបនេះក៏បានឲ្យដឹងថែមទៀតថា លោកគ្រោងនឹងជួបសន្ទនាជាមួយ ប្រធានាធិបតី
រុស្ស៊ីលោក Vladimir Putin នាសប្ដាហ៍ខាងមុខសំដៅពិភាគ្សាអំពី វិធានការជំរុញ
ដំណើរការសន្តិភាពនៅស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ