អាមេរិករកឃើញករណីឆ្លងមេរោគអេបូឡាដំបូងនៅទីក្រុង New York


អាមេរិករកឃើញករណីឆ្លងមេរោគអេបូឡាដំបូងនៅទីក្រុង New York  - ảnh 1
អាមេរិករកឃើញករណីឆ្លងមេរោគអេបូឡាដំបូងនៅទីក្រុង New York (Image: VOV)

(VOVworld) – នាយប់ថ្ងៃទី ២៣​ តុលា មជ្ឈដ្ឋានមន្ត្រីអាមេរិកបានប្រកាសថា៖ អ្នកជំងឺមួយនាក់ដែលទើបនឹងវិលត្រឡប់មកពីប្រទេស Guinea (អាហ្វ្រិកខាងលិច) ត្រូវបានរកឃើញឆ្លងមេរោគអេបូឡា។ នេះគឺជាករណីឆ្លងមេរោគអេបូឡាដំបូងនៅ
ទីក្រុង New York។ តាមសេចក្តីប្រកាសរបស់មន្ទីរសុខាភិបាលទីក្រុង New York
បានឲ្យដឹងថា៖ គ្រូពេទ្យ Craig Spencer សមាជិកនៃអង្គការមនុស្សធម៌ “គ្រូពេទ្យ
គ្មានព្រំដែន” បានមានវត្តមាននៅ  Guinea ដែលអាស្ននរោគអេបូឡាកំពុងរីករាល
ដាល។ នាបច្ចុប្បន្ន គ្រូពេទ្យ Craig Spencer ត្រូវបានបញ្ចូនទៅកាន់មន្ទីពេទ្យ Bellevue ដែលជាមន្ទីពេទ្យមួយក្នុងចំណោមមន្ទីពេទ្យចំនួន ៨ នៅទីក្រុង​ New York មានផ្នែក ព្យាបាលអ្នកជំងឺឆ្លងមេរោគអេបូឡា។ សមត្ថកិច្ចបានហ៊ុំព័ទ្ធផ្ទះរបស់គ្រូពេទ្យ Craig សំដៅរាំងស្កាត់គ្រោះអាសន្តរីករាលដាលនៃអាសន្នរោគគ្រោះថ្នាក់នេះ។ មុន នោះ អាមេរិកបានរកឃើញអ្នកជំងឺឆ្លងមេរោគអេបូឡាចំនួន ៣ នាក់។ ក្នុងពេលនោះ
នាថ្ងៃទី ២៣ តុលា អង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្តីប្រកាស
មួយ ដែលអះអាងថា៖ អាសន្នរោគអេបូឡានៅស្ថិតក្នុងភាពប្រកាសអាសន្ន។
អ្នកជំងឺ ដែលត្រូវស្លាប់ដោយមេរោគអេបូឡាបានកើនឡើងជិតដល់ ៥ ពាន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ