អាមេរិក-រុស្ស៊ីឯកភាពត្រូវចាប់ផ្តើមដំណើរការនយោបាយនៅអ៊ុយក្រែន


អាមេរិក-រុស្ស៊ីឯកភាពត្រូវចាប់ផ្តើមដំណើរការនយោបាយនៅអ៊ុយក្រែន - ảnh 1
អាមេរិក-រុស្ស៊ីឯកភាពត្រូវចាប់ផ្តើមដំណើរការនយោបាយនៅអ៊ុយក្រែន (Image: VNA)

(VOVworld) – នាថ្ងៃទី ១ សីហា ប្រធានាធិបតីអាមេរិក លោក Barack Obama បាន មានការចរចារតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin អំពីស្ថានភាព
នៅអ៊ុយក្រែន។ ថ្នាក់ដឹកនាំទាំង ២ រូបបានឯកភាពថា៖ ភាពទល់ច្រក់បច្ចុប្បន្ននៅ អ៊ុយក្រែនមិននាំមកនូវផលប្រយោជន៍ណាមួយសំរាប់ទាំងភាគីអាមេរិកនិងរុស្ស៊ីទេ
។ ដោយហេតុនេះ ស្ថានភាពជំលោះនៅតំបន់ខាងកើតអ៊ុយក្រែនត្រូវបញ្ចប់ ព្រមទាំង ចាប់ផ្តើមដំណើរការនយោបាយនៅប្រទេសនេះ បន្តរៀបចំជំនួបត្រីភាគីរវាងអ៊ុយក្រែន រុស្ស៊ីនិងអង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប (OSCE)។ ក្នុងការចរចារតាម
ទូរស័ព្ទនេះ ប្រធានាធិបតីរុស្ស៊ី លោក  Vladimir Putin  បានសង្កត់ធ្ងន់ថា៖ បទដាក់
ទណ្ឌកម្មរបស់អាមេរិកនិងសហភាពអឺរ៉ុប (EU) តម្រង់ទៅលើរុស្ស៊ីបានធ្វើឲ្យមហន្ត
រាយដ៏ធ្ងន់ធ្ងរលើទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិក ក៏ដូចជា ស្ថិរភាពលើពិភពលោក។
រីឯខ្លួនវិញ ប្រធានាធិតបីអាមេរិកបានសម្តែងការព្រួយបារម្ភដ៏ជ្រាលជ្រៅអំពី ការគាំទ្ររបស់រុស្ស៊ីចំពោះភាគីប្រឆាំងរដ្ឋាភិបាលនៅតំបន់ភាគខាងកើតអ៊ុយក្រេន​
ព្រមទាំង ដាស់តឿនវិធានការការទូតសំរាប់វិបត្តិនយោបាយនៅប្រទេសនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ