អាមេរិកលើកឡើងលក្ខណៈកែលំអរទំនាក់ទំនងជាមួយសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ

អាមេរិកលើកឡើងលក្ខណៈកែលំអរទំនាក់ទំនងជាមួយសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ - ảnh 1
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េដោះលែងពលរដ្ឋអាមេរិក២នាក់ (AP)


        Vovworld-នាថ្ងៃទី១០វិច្ឆកា ប្រធានាធិបតីអាមេរិកលោក Barack Obama បាន
ប្រកាសថា ការដែលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េដោះ​លែង
​ពលរដ្ឋអាមេរិក២នាក់ត្រឹមតែជាកាយវិការមិនគួរនិយាយ ទន្ទឹមនឹងនោះ​បាន​ឲ្យ
ដឹងថា ព្យុងយ៉ាងត្រូវផ្លាស់ប្តូរទស្សនៈចំពោះបញ្ហាអាវុធនុយគ្លេអ៊ែប្រសិន​បើ
ប្រទេសនេះចង់កែលំអរទំនាក់ទំនង។

        ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាននៅរដ្ឋធានីប៉េកាំងរបស់ចិន
ប្រធានាធិបតី Obama បានឲ្យដឹងថា យើងខ្ញុំចង់សម្ដែងទស្សនៈមុនក៏ដូចជា​ក្រោយ
គឺលុះត្រាក្នុងពេលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េក្លាយទៅជាម៉ត់
ចត់អំពីបញ្ហាគ្មាននុយគ្លេអ៊ែនៅឧបទ្វីបកូរ៉េនិងត្រៀមឲ្យការសន្ទនា​មួយជុំវិញបញ្ហា
នេះ ពេលនោះអាមេរិកនឹងបើកចំហរក្នុងការខំប្រឹងប្រែងឈាន​ទៅ​ដំណោះស្រាយ
មួយ។

        សេចក្តីប្រកាសពោលខាងលើរបស់ថ្នាក់ដឹកនាំអាមេរិកត្រូវបាននាំចេញ​បន្ទាប់
ពីនាថ្ងៃទី៨វិច្ឆកាក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា ពលរដ្ឋអាមេរិក​២នាក់
ត្រូវបានសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េចាប់ឃុំខ្លួនត្រូវបានដោះលែង។
មជ្ឈដ្ឋានអ្នកវិភាគអន្តរជាតិបានវាយតំលៃកាយវិការពោលខាងលើ​របស់សាធារណ
រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េសំដៅកែលំអរទំនាក់ទំនងជាមួយវ៉ាស៊ីងតោន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ