អាមេរិកវាយតំលៃខ្ពស់ចំពោះសុឆន្ទៈលុបបំបាត់នុយក្លេអ៊ែររបស់ ស.ប.ប.ក.

(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងថា៖ ថ្នាក់ដឹកនាំ ស.ប.ប.ក. លោក  Kim Jong-un មានសុឆន្ទៈក្នុងការបញ្ឈប់កម្មវិធីនុយក្លេអ៊ែរនៃ ប្រទេសនេះក្នុងកាលៈទេសៈនៅមានការសង្ស័យជាច្រើនអំពីការដែលព្យុងយ៉ាង មានប្រតិបត្តិតាមកិច្ចសន្យាលុបបំបាត់នុយក្លេអ៊ែរដែរឬទេ។ 
អាមេរិកវាយតំលៃខ្ពស់ចំពោះសុឆន្ទៈលុបបំបាត់នុយក្លេអ៊ែររបស់ ស.ប.ប.ក.  - ảnh 1 អាមេរិកវាយតំលៃខ្ពស់ចំពោះសុឆន្ទៈលុបបំបាត់នុយក្លេអ៊ែររបស់ ស.ប.ប.ក. 

ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងថា៖ ថ្នាក់ដឹកនាំ ស.ប.ប.ក. លោក  Kim Jong-un មានសុឆន្ទៈក្នុងការបញ្ឈប់កម្មវិធីនុយក្លេអ៊ែរនៃ ប្រទេសនេះក្នុងកាលៈទេសៈនៅមានការសង្ស័យជាច្រើនអំពីការដែលព្យុងយ៉ាង មានប្រតិបត្តិតាមកិច្ចសន្យាលុបបំបាត់នុយក្លេអ៊ែរដែរឬទេ។ ក្នុងបទសម្ភាសជាមួយទីភ្នាក់ងារសារព័ត៌មាន Fox News នាថ្ងៃទី ១ កក្កដា ប្រធានាធិបតីអាមេរិក លោក  Donald Trump បានសម្តែងនូវជឿជាក់ចិត្តទៅលើសុឆន្ទៈលុបបំបាត់នុយក្លេអ៊ែរដែលថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un បានសម្តែងក្នុងជំនួបកំពូលនៅសឹង្ហបុរីនាខែមិថុនាកន្លងទៅ។ មុននេះ ភ្នាក់ងារ ចារកម្មអាមេរិកបានចាត់ទុកថា៖ ព្យុងយ៉ាងបានបង្កើនការផលិតឥន្ធនៈបំរើឲ្យការផលិតអាវុធនុយក្លេអ៊ែរនៅទីកន្លែងសម្ងាត់ក្នុងរយៈពេលកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ