អាមេរិកសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការត្រួតពិនិត្យចំពោះការរំសាយអាវុធ នុយក្លេអ៊ែរនៅស.ប.ប កូរ៉េ

(VOVWORLD) - នាថ្ងៃទី ១៩ ខែមីនា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការត្រួតពិនិត្យលើរាល់ជំហានរំសាយអាវុធនុយក្លេអ៊ែររបស់ ស.ប.ប កូរ៉េ ជំនួសឱ្យការពឹងផ្អែកលើការជឿទុកចិត្ត។
អាមេរិកសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការត្រួតពិនិត្យចំពោះការរំសាយអាវុធ នុយក្លេអ៊ែរនៅស.ប.ប កូរ៉េ - ảnh 1រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo  

នៅក្នុងបទសម្ភាសន៍មួយ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Pompeo បានទទួលស្គាល់ថា ប្រទេសទាំងពីរនៅតែមានការមន្ទិលសង្ស័យយ៉ាងខ្លាំងនៅពេលដែលធ្វើកិច្ចចរចារសំដៅបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ស.ប.បកូរ៉េ ដើម្បីប្តូរយកវិញនូវការលុបចោលរាល់បទដាក់ទណ្ឌកម្មរបស់អាមេរិក។ លោក Pompeo បានអះអាងថា អាមេរិកនឹងបន្តដាក់ទណ្ឌកម្មលើប្រទេសអាស៊ីឦសាននេះ។ លោកក៏បានសម្តែងក្តីសង្ឃឹមថា ការដាក់ទណ្ឌកម្មលើសេដ្ឋកិច្ច ស្របជាមួយការខិតខំប្រឹងប្រែងធ្វើកិច្ចចរចារ សំដៅសម្រេចបាននូវវិធានការខាងការទូតអំពីបញ្ហាអាវុធនុយក្លេអ៊ែររបស់ស.ប.បកូរ៉េ នឹងនាំមកនូវ "លទ្ធផលដ៏ល្អប្រសើរពិតប្រាកដតែម្តង"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ