អាមេរិកសន្យាការពារជប៉ុន

(VOVworld) – ក្នុងសន្និសីទការសែតរួមបន្ទាប់ពីការជួបចរចារជាមួយរដ្ឋមន្ត្រី​ការពារ
ប្រទេសជប៉ុន លោក  Itsuri Onodera ដែលទើបនឹងបានប្រព្រឹត្តទៅ នាពេលថ្មីៗនេះ នៅវិមានបញ្ចកោល រដ្ឋមន្ត្រីការពារប្រទេសអាមេរិក លោក Chuck Hagel បានឲ្យដឹង
ថា​៖ អាមេរិកប្តេជ្ញារក្សាបណ្ដាកិច្ចសន្យាលើវិស័យ យោធាជាមួយជប៉ុន​ ក្នុងកាលៈ
ទេសៈ ភាពតានតឹនលើឧបទ្វីបកូរ៉េឡើងជណ្តើរ។ ភាគីទាំង ២ ទទួលបានការបោះ
ជំហានក្នុងផែនការដាក់ពង្រាយប្រព័ន្ធរ៉ាដា X-band លើកទី ២ ដើម្បីទប់ទល់នឹង
ការបាញ់កាំជ្រួចតម្រង់ទៅលើជប៉ុន។ រដ្ឋមន្ត្រី ទាំង​ ២ រូប ក៏បាន​ឯកភាពសហ
ប្រតិបត្តិការយ៉ាងជិតស្និតជាមួយកូរ៉េខាងត្បូង សំដៅទប់ទល់នឹងការគំរាមកំ
ហែងពី ស.ប.ប.ក. ផងដែរ។ ស្តីពីជំលោះអធិបតតេយ្យភាពចំពោះប្រជុំកោះ
Senkaku / Dao Yu រវាងជប៉ុនឹងនចិន លោក Hagel បានអះអាងថា៖ បញ្ហានេះ
ត្រូវបានដោះស្រាយដោយសន្តិវិធី។ វ៉ាស៊ីនតោនមិន​គាំទ្រភាគីណាមួយឡើយ
ក្នុងជំលោះនេះ។ ប៉ុន្តែ អាមេរិកទទួលស្គាល់ប្រជំកោះជំលោះពោលខាងលើក្រោម
ការគ្រប់គ្រង់របស់ជប៉ុននិងស្ថិតក្នុងសន្ធិសញ្ញាសន្តិសុខអាមេរិក-ជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ