អាមេរិកសន្យាដោះស្រាយបញ្ហានុយក្លេអ៊ែកូរ៉េខាងជើងដោយសន្តិវិធី

(VOVWORLD) - ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike PomPeo បានសង្កត់ធ្ងន់លើការប្តេជ្ញារបស់អាមេរិកចំពោះដំណោះស្រាយបញ្ហា ប្រឈមពីកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើងដោយសន្តិវិធី
អាមេរិកសន្យាដោះស្រាយបញ្ហានុយក្លេអ៊ែកូរ៉េខាងជើងដោយសន្តិវិធី - ảnh 1 រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike PomPeo 

យោងតាមសេចក្តីថ្លែងការណ៍រួមរបស់ក្រសួងការបរទេសអាមេរិក លោក Mike PomPeoបានប្រកាសនៅកិច្ចប្រជុំជាមួយទាហាអាមេរិកនៅប្រទេស Afghanistan កាលពីថ្ងៃទី ៩ ខែកក្កកន្លងទៅ។ សេចក្តីថ្លែងការណ៍នេះបានលើកច្បាស់ថា លោក Mike PomPeo បានឆ្លើយរាល់សំនួររបស់ទាហានស្តីពីបញ្ហា ក្នុងប្រទេស និងនៅលើសកលលោកដូចជាបញ្ហាកូរ៉េខាងជើងក្នុងនោះលោកសង្កត់ធ្ងន់ លើការប្តេជ្ញារបស់អាមេរិកក្នុងការជម្រុញដំណោះស្រាយបញ្ហាកូរ៉េខាងជើង ដោយសន្តិវិធីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ