អាមេរិកសន្យាសហប្រតិបតិ្តការជាមួយអាស៊ានសំដៅទប់ទល់នឹងការសាកល្បងនានានៅតំបន់

អាមេរិកសន្យាសហប្រតិបតិ្តការជាមួយអាស៊ានសំដៅទប់ទល់នឹងការសាកល្បងនានានៅតំបន់ - ảnh 1
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Ashton Carter (រូបថត៖Kyodo/TTXVN)

(VOVworld) - រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Ashton Carter នាថ្ងៃទី
៣០ កញ្ញា បានធ្វើអធិបតីសន្និសីទរដ្ឋមន្រ្តីការពារជាតិមិនផ្លូវការរវាងអាមេរិកនិង
សមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅ Hawaii ដែល ពិភាគ្សាអំពី
បញ្ហាសន្តិសុខតំបន់ ហើយអះអាងជាថ្មីម្ដងទៀតនូវយុទ្ធសាស្ត្របង្វែ ទិសរបស់
អាមេរិកទៅកាន់តំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងត្រូវបានបន្តក្នុងអាណត្តិរបស់ប្រធានា
ធិបតីថ្មី។ថ្លែងមតិទៅកាន់សមភាគីអាស៊ាននានា លោក Carter ប្រកាសថា
យុទ្ធសាស្ត្របង្វែទិសទៅកាន់តំបន់អាស៊ី-ប៉ាស៊ីហ្វិកជាសសរទ្រូង មួយក្នុងគោល
នយោបាយកិច្ចការបរទេសរបស់ប្រធានាធិបតីលោក Barack Obama។លោក
Carter ក៏បានអះអាងដែរថា អាមេរិកសន្យានឹងបង្កើនកិច្ចសហ ប្រតិបតិ្តការដើម្បី
ទប់ទល់នឹងការសាកល្បងសន្តិសុខរួមនៅតំបន់។ក្រៅពីនោះ តាមរដ្ឋមន្រ្តីការពារ
ជាតិអាមេរិករូបនេះថា ការសាកល្បងមួយក្នុងចំណោមការ សាកល្បងធំៗគឺជា
សកម្មភាពរបស់ចិននៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ