អាមេរិកស្វាគមន៍កិច្ចព្រមព្រៀងជប៉ុន-កូរ៉េខាងត្បូងស្ដីអំពីបញ្ហាសំណងជនរងគ្រោះទាសករផ្លូវភេទ

អាមេរិកស្វាគមន៍កិច្ចព្រមព្រៀងជប៉ុន-កូរ៉េខាងត្បូងស្ដីអំពីបញ្ហាសំណងជនរងគ្រោះទាសករផ្លូវភេទ - ảnh 1
រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Fumio Kishida (ខាងឆ្វេង) និងសមភាគីកូរ៉េខាងត្បូង
លោក Yun Byung-Se នៅសន្និសីទកាសែតបន្ទាប់ពីជំនួបចរចារ (រូបថត៖Yonhap/TTXVN)

(VOVworld) - ទីប្រឹក្សាសន្តិសុខជាតិរបស់សតវិមានលោកស្រី Susan Rice នាថ្ងៃទី
២៨ ធ្នូ​ បានឲ្យដឹងថា អាមេរិកស្វាគមន៍កិច្ចព្រមព្រៀងដែលទើបនឹងទទួលបានរវាង
ជប៉ុននិងកូរ៉េខាងត្បូងស្ដីអំពីការដោះស្រាយបញ្ហានារីត្រូវចាប់បង្ខំជាទាសករផ្លូវភេទ
សំរាប់ទាហានជប៉ុនក្នុងសង្គ្រាមលោកលើកទី២ ហើយគាំទ្រការអនុវត្តន៍កិច្ចព្រម
ព្រៀងនេះ។លោកស្រី Rice បានសង្កត់ធ្ងន់ថា អាមេរិកជឿជាក់ថា ដំណោះស្រាយ
នេះជាបំរ៉ែបំរួលសំខាន់មួយនៃការតភ្ជាប់និងផ្សះផ្សាដែលត្រូវបាន សហគមន៍អន្តរ
ជាតិស្វាគមន៍តាំងពីមុនមក។
តាមកិច្ចព្រមព្រៀងដែលទទួលបានក្នុងជំនួបចរចារនៅទីក្រុងសេអ៊ូល នាថ្ងៃទី២៨
ធ្នូ រវាងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរកូរ៉េខាងត្បូងនិងជប៉ុន ភាគីជប៉ុន
ទទួលស្គាល់ការទទួលខុសត្រូវអំពីបញ្ហានារីត្រូវចាប់បង្ខំជាទាសករផ្លូវភេទសំរាប់
ទាហានជប៉ុនក្នុងសង្គ្រាមលោកទី២ ហើយសន្យាថា នឹងរួមវិភាគទានប្រាក់ចំនួន
៨,៣ពាន់លានដុល្លាអាមេរិកចូលក្នុងមូលនិធិជួយឧបត្ថម្ភជនរងគ្រោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ