អាមេរិកស្វាគមន៍ចំពោះ​ អ៊ីស្រាអែល - ប៉ាឡេស្ទីន ដែល​បាន​ប្តេជ្ញាកាត់បន្ថយអំពើហឹង្សា

(VOVWORLD) - សហរដ្ឋអាមេរិកនៅថ្ងៃទី ២៦ ខែកុម្ភៈបានស្វាគមន៍ចំពោះការប្តេជ្ញាដែលអ៊ីស្រាអែលនិងរដ្ឋអំណាចប៉ាឡេស្ទីន (PA) បានដាក់ចេញនៅថ្ងៃទី ២៥ ខែកុម្ភៈស្តីពីការកាត់បន្ថយនិងទប់ស្កាត់អំពើហឹង្សាកើតឡើងវិញ។
អាមេរិកស្វាគមន៍ចំពោះ​ អ៊ីស្រាអែល - ប៉ាឡេស្ទីន ដែល​បាន​ប្តេជ្ញាកាត់បន្ថយអំពើហឹង្សា - ảnh 1ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan ។(រូបថត៖ AFP/TTXVN)

ក្នុងសេចក្ដីប្រកាស ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានអោយដឹងថា អាមេរិកបានកត់សម្គាល់សន្និសីទ Aqaba (រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន) គឺជាចំណុចចាប់ផ្តើម ហើយនៅមានការងារជាច្រើនដែលត្រូវធ្វើនាពេលខាងមុខ សំដៅបង្កើតឡើងអនាគតប្រកបដោយស្ថិរភាព និងវិបុលភាពសម្រាប់ប្រជាជនអ៊ីស្រាអែល និងប៉ាឡេស្ទីន។

មុននោះ នៅក្នុងសន្និសីទដ៏កម្រមួយនៅទីក្រុង Aqaba (ហ្ស៊កដានី) នាថ្ងៃទី ២៥ ខែកុម្ភៈ អ៊ីស្រាអែល និងប៉ាឡេស្ទីនបានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការសន្តិសុខ និងកាត់បន្ថយភាពតានតឹងឡើងជណ្តើរ បន្ទាប់ពីការប៉ះទង្គិចគ្នាដ៏កាច់សាហាវរវាងភាគីទាំងពីរនាពេលកន្លងទៅ។ ក្នុងចំណោមកិច្ចព្រមព្រៀងជាច្រើនដែលបានចុះហត្ថលេខានោះ មានកិច្ចព្រមព្រៀងបង្កើតគណៈកម្មាធិការសន្តិសុខរួមមួយ ដើម្បីសិក្សាស្រាវជ្រាវ ផ្លាស់ប្តូរថ្មីយន្តការសហប្រតិបត្តិការសន្តិសុខរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីននាពេលខាងមុខផងដែរ។ ភាគីពាក់ព័ន្ធក៏បានយល់ព្រមរៀបចំកិច្ចប្រជុំមួយទៀតដែលឧបត្ថម្ភដោយអេហ្ស៊ីបនៅមុនខែ Ramadan សំដៅជំរុញវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការសន្តិសុខ។ ភាគីអ៊ីស្រាអែលក៏បានឯកភាព ផ្អាកការអនុម័តលើការសាងសង់ទីលំនៅថ្មីក្នុងរយៈពេល ៤-៦ ខែខាងមុខផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ