អាមេរិកអំពាវនាវស.ប.ប.កជម្រុញដំណើការគ្មាននុយក្លេអ៊ែរ

អាមេរិកអំពាវនាវស.ប.ប.កជម្រុញដំណើការគ្មាននុយក្លេអ៊ែរ - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Jen Psaki


(VOVworld)-អាមេរិកបានដាស់តឿនសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត កូរ៉េឲ្យមានការបោះជំហានឆ្ពោះទៅការគ្មាននុយក្លេអ៊ែរសំដៅចាប់ផ្តើមរាល់កិច្ច ចរចារគួរឲ្យជឿទុកចិត្ត។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាននាថ្ងៃទី៩ កុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Jen Psaki បានរំលឹកឡើងវិញ គោលជំហររបស់វ៉ាស៊ីងតោន ដែលសំណូមពរព្យុងយ៉ាងបញ្ចប់រាល់កាយវិការ បង្កើនភាពតានតឹងមួយរំពេច និងដំណើរការឆ្ពោះទៅការគ្មាននុយក្លេអ៊ែរចាំបាច់ ដើម្បីចាប់ផ្តើមឡើងវិញរាល់ការចរចារគួឲ្យជឿទុកចិត្ត។ សេចក្តីប្រកាសពោល​ខាងលើត្រូវបាននាំចេញក្រោយពីទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាង
ត្បូង បានជូនដំណឹងថា ស.ប.ប.ក បានបាញ់គ្រាប់មីស៊ីលចម្ងាយខ្លីតម្រង់ទៅលើ
សមុទ្រជប៉ុន។ ប៉ុន្តែក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា វ៉ាស៊ីងតោនមិន ទាន់ផ្ទៀងផ្ទាត់ព័ត៌មាននេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ