អាមេរិកអះអាងថានឹងបន្តរក្សាកងកម្លាំងយោធានៅជប៉ុនក្រោមអំណាចរបស់ប្រធានាធិបតីជាប់ឆ្នោតលោក D. Trump

អាមេរិកអះអាងថានឹងបន្តរក្សាកងកម្លាំងយោធានៅជប៉ុនក្រោមអំណាចរបស់ប្រធានាធិបតីជាប់ឆ្នោតលោក D. Trump - ảnh 1
មេបញ្ជាការកងកម្លាំងអាមេរិកនៅជប៉ុន ឧត្តមសេនីយ៍ទោ Jerry Martinez (រូបថត៖dvidshub.net)

(VOVworld) - នាថ្ងៃទី១០ វិច្ចិកា មេបញ្ជាការកងកម្លាំងអាមេរិកនៅជប៉ុន ឧត្តម
សេនីយ៍ទោ Jerry Martinez អះអាងថា ជ័យជំនះរបស់លោក Donald Trump ក្នុងការ
បោះឆ្នោតប្រធានាធិបតីអាមេរិកនាថ្ងៃទី៨ វិច្ចិកាកន្លងទៅ នឹងមិនជះឥទ្ធិពលទៅ
លើការដាក់ពង្រាយកងកម្លាំងយោធាអាមេរិកប្រចាំនៅជប៉ុននោះទេ។ថ្លែងមតិនៅ
សន្និសីទកាសែតមួយនៅមូលដ្ឋានសឹកអាមេរិកប្រចាំនៅខេត្ត Yamaguchi ប៉ែកខាង
លិចជប៉ុន ឧត្តមសេនីយ Martinez បានអះអាងថា ជប៉ុននឹងមិនឃើញ មានការថយ
ចុះក្នុងទំនាក់ទំនងសម្ព័ន្ធភាព ក៏ដូចជាទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ
ឡើយ ព្រមទាំងសំដែងជំនឿជាក់ថា សម្ព័ន្ធភាពអាមេរិក-ជប៉ុននឹងរឹងមាំជានិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ