អាមេរិកអះអាងនូវការប្ដេជ្ញាចិត្តកំទេច IS នៅអ៊ីរ៉ាក់

អាមេរិកអះអាងនូវការប្ដេជ្ញាចិត្តកំទេច IS នៅអ៊ីរ៉ាក់ - ảnh 1
ប្រធានាធិបតីអាមេរិកលោក Donald Trump (ខាងស្ដាំ)និងនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Haider al-Abadi នៅជំនួបក្នុងសេតវិមាន (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី២០ មិនា ប្រធានាធិបតីអាមេរិកលោក Donald Trump បាន
អះអាងជាថ្មីម្ដងទៀតនូវការប្ដេជ្ញាចិត្តលុបបំបាត់អង្គការភេរវកម្ម IS នៅអ៊ីរ៉ាក់។
អញ្ជើញថ្លែងមតិនៅក្នុងកិច្ចចរចារជាមួយនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Haider al-Abadi
 នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រធានាធិបតីលោក Trump អះអាងថា អាមេរិក នឹងបន្តគាំទ្រ
អ៊ីរ៉ាក់ក្នុងសង្គ្រាមប្រឆាំង IS។រីឯខ្លួនវិញ នាយករដ្ឋមន្រ្តីលោក al-Abadi ភាគីទាំងពីរ
នឹងបន្តអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីមិនត្រឹមតែនៅក្នុងវិស័យ ការពារជាតិនិងសន្តិ
សុខប៉ុណ្ណោះទេ ថែមទាំងក្នុងវិស័យសេដ្ឋកិច្ច ថាមពលក៏ដូច ជាគ្រប់វិស័យផ្សេង
ទៀតផង ជាពិសេសក្រោយពីភាគីទាំងពីរចុះហត្ថលេខាលើ កិច្ចព្រមព្រៀងដៃគូ
យុទ្ធសាស្ត្រ។នាយករដ្ឋមន្រ្តីលោក al-Abadi ក៏បានអះអាងថា ទំនាក់ទំនងជាមួយ
អាមេរិកមានអត្ថន័យសំខាន់បំផុតចំពោះអ៊ីរ៉ាក់ ហើយភាគីទាំង ពីរនាបច្ចុប្បន្នជា
ដៃគូក្នុងសង្គ្រាមប្រឆាំង IS៕

ប្រតិកម្មទៅវិញ

ផ្សេងៗ