អាមេរិកអះអាងនូវសារៈសំខាន់ក្នុងទំនាក់ទំនងជាមួយចិន


អាមេរិកអះអាងនូវសារៈសំខាន់ក្នុងទំនាក់ទំនងជាមួយចិន  - ảnh 1
អាមេរិកអះអាងនូវសារៈសំខាន់ក្នុងទំនាក់ទំនងជាមួយចិន (VNA)

(VOVworld) – នាថ្ងៃទី ២១ កុម្ភៈ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex
Tillerson បានដំណើរការចរចារតាមទូរស័ព្ទជាមួយសមាជិកក្រុមប្រឹក្សារដ្ឋចិន
លោក Yang Jiechi ក្នុងនោះ សង្កត់ធ្ងន់ថា៖ វ៉ាស៊ីនតោនគោរពទំនាក់ទំនង
ដែលមានចរិតលក្ខណៈស្ថាបនាជាមួយប៉េកាំង។ រដ្ឋមន្ត្រីការបរទេស Tillerson
បានលើកច្បាស់ថា៖ គឺជាបណ្ដាប្រទេសដែលដើរតួនាទីសំខាន់លើពិភពលោក
 កិច្ចសហប្រតិបត្តិការរឹងមាំរវាងអាមេរិកនិងចិនមិនត្រឹមតែនាំមកផល
ប្រយោជន៍ សំរាប់ភាគីទាំងពីរ ប៉ុណ្ណោះទេ ថែមទាំង នាំមកនូវផលប្រយោជន៍
សំរាប់សន្តិភាព ស្ថិរភាពនិងភាពសម្បូររុងរឿងក្នុងតំបន់និងលើពិភពលោក។
អ្នកកាទូតអាមេរិក ក៏បានអះអាងដែរថា៖ វ៉ាស៊ីនតោនត្រៀមខ្លួនជាស្រេច
សហប្រតិបត្តិការជាមួយ ប៉េកាំងសំដៅជំរុញទំនាក់ទំនងនិងកែលំអទំនុក
ទុកចិត្តរវាងប្រទេសទាំងពីរ ផងដែរ។ រីឯខ្លួនវិញ លោក Yang Jiechi បាន
សង្ឃឹមថា៖ បន្តស្មារតីក្នុងការចរ ចារតាមទូរស័ព្ទរវាងប្រធានាធិបតីអាមេរិក
លោក Donald Trump និងប្រធានរដ្ឋ ចិន លោក Xi Jinping នាដើមខែកុម្ភៈ
កន្លងទៅ ប្រទេសទាំងពីរនឹងបង្កើនកិច្ចស ហប្រតិបត្តិការជាក់ស្តែង រក្សា
គោលការណ៍នៃទំនាក់ទំនងទ្វេភាគីដោយឈរលើ មូលដ្ឋានទ្វេភាគីមាន
ផលប្រយោជន៍ដូចគ្នា គោរពរគ្នាទៅវិញទៅមក ជៀសវាង ជំលោះ ព្រមទាំង
ដោះស្រាយបញ្ហារសើបប្រកបដោយសមស្រប៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ