អាមេរិកអះអាងប្រមូលផ្តុំទៅលើវិធានការការទូតក្នុងបញ្ហាកូរ៉េខាងជើង

(VOVWORLD) - នាថ្ងៃទី ១០ សីហា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis បានព្រមានអំពីសង្គ្រាម «សារហាវ» ជាមួយ ស.ប.ប.ក. ប៉ុន្តែ ជូនដំណឹង ថា៖ បណ្ដាការខំប្រឹងប្រែងការទូតកំពុងនាំមកនូវលទ្ធផល។ 
អាមេរិកអះអាងប្រមូលផ្តុំទៅលើវិធានការការទូតក្នុងបញ្ហាកូរ៉េខាងជើង  - ảnh 1អាមេរិកអះអាងប្រមូលផ្តុំទៅលើវិធានការការទូតក្នុងបញ្ហាកូរ៉េខាងជើង  

(VOVworld) – នាថ្ងៃទី ១០ សីហា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis បានព្រមានអំពីសង្គ្រាម «សារហាវ» ជាមួយ ស.ប.ប.ក. ប៉ុន្តែ ជូនដំណឹង ថា៖ បណ្ដាការខំប្រឹងប្រែងការទូតកំពុងនាំមកនូវលទ្ធផល។ ថ្លែងមតិនៅព្រឹត្តិការ ណ៍មួយនៅរដ្ឋ California រដ្ឋមន្ត្រីការបរទេស Mattis បានលើកច្បាស់ថា៖ គ្រោះអាសន្នសង្គ្រាមត្រូវបានព្យាករណ៍យ៉ាងច្បាស់លាស់ ហើយនេះនឹងជាការ ប្រយុទ្ធប្រឆាំងដ៏សាហាវមួយ។ លោកឲ្យដឹងថែមទៀតថា៖ ភារកិច្ចនិងកាតព្វកិច្ច របស់លោកគឺត្រៀមរៀបចំផែនការយោធាក្នុងករណីចាំបាច់។ ប៉ុន្តែ អ្នកប្រមុខ វិមានបញ្ចកោណបានសង្កត់ធ្ងន់ថា៖ អាមេរិកកំពុងប្រមូលផ្តុំចូលក្នុងវិធានការការ ទូត ហើយបណ្ដាការខ្នះខ្នែងនេះកំពុងនាំមកនូវលទ្ធផលដូចវ៉ាស៊ីនតោនរំពឹងទុក ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ១០ សីហា សហភាពអឺរ៉ុប (EU) បានបំពេញបន្ថែមអង្គការចំនួន ៤ ចូលក្នុងបញ្ជីឈ្មោះដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង ក្នុងនោះ មានធនាគារបរទេសរបស់រដ្ឋកូរ៉េខាងជើង។ ទង្វើនេះជាផ្នែកមួយ ក្នុងបទដាក់ទណ្ឌកម្មរបស់ អ.ស.ប. ទៅលើកូរ៉េខាងជើង បន្ទាប់ពីការសាកល្បងកាំជ្រួចជាបន្តបន្ទាប់របស់ព្យុងយ៉ាងនាពេលកន្លងទៅនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ