អេមីរ៉ាតអារ៉ាប់រួម បំពេញបេសកកម្មស្រាវជ្រាវភពព្រះអង្គារជាលើកដំបូង

(VOVWORLD) - ប្រទេសអេមីរ៉ាតអារ៉ាប់រួម បានឯកភាពគ្នាបំពេញបេសកកម្មស្រាវជ្រាវភពព្រះអង្គារ (Mars) ជាលើកដំបូង ខណៈពេលដែលប្រទេសមជ្ឈឹមបូព៌ា បានស្វែងរកវិធីអភិវឌ្ឍសមត្ថភាពខាងវិទ្យាសាស្ត្ររបស់ខ្លួន និងកាត់បន្ថយការពឹងផ្អែកលើប្រេងឆៅ។
អេមីរ៉ាតអារ៉ាប់រួម បំពេញបេសកកម្មស្រាវជ្រាវភពព្រះអង្គារជាលើកដំបូង - ảnh 1 យានអវកាស Hope Probe ត្រូវបានបង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Tanegashima របស់ជប៉ុននាព្រឹកថ្ងៃទី ២០ ខែកក្កដាឆ្នាំ ២០២០ ( រូបថត៖ AFP / TTXVN)

នាព្រឹកថ្ងៃទី ២០ ខែកក្កដា យានអវកាស Hope Probe បានហោះចេញពីមជ្ឈ មណ្ឌលអវកាស Tanega shima របស់ជប៉ុននៅវេលាម៉ោង ១ និង ៥៨ នាទីព្រឹកថ្ងៃទី ២០ ខែកក្កដា (តាមម៉ោងក្នុងស្រុក) ដោយចាប់ផ្តើមដំណើររយៈពេល ៧ ខែឡើងទៅកាន់ “ ភពក្រហម” ។

Hope Probe នឹងហោះហើរក្នុងគន្លងវិធីនៃភពព្រះអង្គារហើយបញ្ជូនទិន្នន័យ មកកាន់ភពផែនដីវិញអំពីអូហ្សូន។ មុននេះ បេសក កម្មសស្រាវជ្រាវរកភពព្រះអង្គារជាលើកដំបូងរបស់អេមីរ៉ាតអារ៉ាប់រួម គ្រោងធ្វើនាថ្ងៃទី ១៤ ខែកក្កដា ប៉ុន្តែវាត្រូវបានពន្យារពេលចំនួន ២ ដង រួចមកហើយ ដោយសារអាកាសធាតុអាក្រក់ផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ