អ៊ុយក្រែន៖ កំលាំងប្រឆាំងដកចេញអាវុធធុនធ្ងន់ចេញពីតំបន់ជំលោះទាំងស្រុង


អ៊ុយក្រែន៖ កំលាំងប្រឆាំងដកចេញអាវុធធុនធ្ងន់ចេញពីតំបន់ជំលោះទាំងស្រុង  - ảnh 1
អ៊ុយក្រែន៖ កំលាំងប្រឆាំងដកចេញអាវុធធុនធ្ងន់ចេញពីតំបន់ជំលោះទាំងស្រុង (Image: VNA)

(VOVworld) – នាថ្ងៃទី ២៨ កុម្ភៈ កំលាំងប្រឆាំងនៅភាគខាងកើតអ៊ុយក្រែនបានឲ្យដឹង
ថា៖ គេសម្រេចបានការដក់អាវុធធុនធ្ងន់ចេញពីតំបន់ជំលោះតាមកិច្ចព្រមព្រៀងទីក្រុង
Minsk – 2។ នេះគឺជាសញ្ញាសកម្មមួយទៀតដែលបានសឲ្យឃើញថា៖ ជំលោះ នៅអ៊ុយក្រែនកំពុងបន្ធូស្រាល។ តាមទីភ្នាក់ងារសារព័ត៌មាន “រុស្ស៊ីបច្ចុប្បន្ន” (RT) បានឲ្យដឹងថែមទៀតថា៖ តំណាងនៃសាធារណៈរដ្ឋស្វ័យប្រកាស Donestk បានដក អាវុធនិងកងទ័ពចេញពីទីកន្លែងចំនួន ៦ ក្នុងពេលនោះ កំលាំងប្រឆាំងនៅ Lugansk បានសម្រេចដកអាវុធធុនធ្ងន់ចេញពីតំបន់ជំលោះទាំងស្រុង។ តាមតួលេខស្ថិតិរបស់
អ.ស.ប. ថា៖ ក្នុងរយៈពេល ១ ឆ្នាំកន្លងទៅ ជំលោះនៅតំបន់ភាគខាងកើតអ៊ុយក្រែន បានធ្វើឲ្យមនុស្សចំនួនជិត ៥៨០០ នាក់ត្រូវស្លាប់និង ១៥ ពាន់នាក់ទៀតរងរបួស។​ ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជំលោះនៅអ៊ុយក្រែនត្រូវបានបំផ្លិចបំផ្លាញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ