អ៊ុយក្រែន៖ កំលាំងប្រឆាំងបដិសេដវាយប្រហារទៅលើទីក្រុង Mariupol


អ៊ុយក្រែន៖ កំលាំងប្រឆាំងបដិសេដវាយប្រហារទៅលើទីក្រុង Mariupol - ảnh 1
អ៊ុយក្រែន៖ កំលាំងប្រឆាំងបដិសេដវាយប្រហារទៅលើទីក្រុង Mariupol (Image: baomoi.vn)

(VOVworld) – អ្នកប្រមុខសាធារណៈរដ្ឋប្រជាជនស្វ័យប្រកាស Donetsk លោក
 Alexander Zakharchenko បានប្រកាសថា៖ កងកំលាំងប្រឆាំងនៅតំបន់ខាងកើត អ៊ុយក្រែនគ្មានគោលដៅដំណើការវាយប្រហារទៅលើទីក្រុង Mariupol ទេ។
ថ្លែងមតិនា ថ្ងៃទី ២៤ មករា លោក Zakharchenko បានសង្កត់ធ្ងន់ថា៖ គិតដល់ថ្ងៃទី
២៤ មករា យើងខ្ញុំមិនដំណើការវាយប្រហារណាមួយទៅលើទីក្រុង Mariupol។
យើងខ្ញុំមិនជាអ្នក សារហាវដូចជារដ្ឋអំណាច Kiev ទេ”។ ប៉ុន្តែ បន្ទាប់ពីរដ្ឋអំណាច
Kiev បានទម្លាក់ទោសទៅលើកំលាំងប្រឆាំងនៅតំបន់ខាងកើតកំលាំងនេះ
បានវាយប្រហារទៅលើទីកន្លែងរបស់កងទ័ពរដ្ឋាភិបាលប្រចាំនៅតំបន់ខាង
កើតទីក្រុង Mariupol។ ការវាយប្រហារនេះ បានធ្វើឲ្យមនុស្សចំនួន ៣០ នាក់
ត្រូវស្លាប់និង ៩៣ នាក់រងរបួស។ រដ្ឋមន្ត្រីការពារ ប្រទេសអ៊ុយក្រែន លោក
Stephan Poltorak បានប្រកាសនឹងបង្កើនកងកំលាំងនិង អាវុធនៅទីក្រុង Mariupol សំដៅធានាសមត្ថភាពការពារខ្លួន​ឯងនិងសន្តិសុខសំរាប់​ជនស៊ីវិល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ