អ៊ុយក្រែន៖ក្រុមអ្នកសង្កេតការណ៍ OSCE ទី២ត្រូវបានដោះលែង

(VOVworld)-នាថ្ងៃទី២៨មិថុនា អ្នកសង្កេតការណ៍ចំនួន៤នាក់របស់អង្គការសន្តិសុខ
និងសហប្រតិបត្តិការអឺរ៉ុប (OSCE)ចាប់ខ្លួនដោយកងកម្លាំងសនាជនតំបន់នៅភាគ
ខាងកើតអ៊ុយ ក្រែនកាលពីថ្ងៃទី២៩ឧសភាមុននេះត្រូវបានដោះលែង។

អ៊ុយក្រែន៖ក្រុមអ្នកសង្កេតការណ៍ OSCE ទី២ត្រូវបានដោះលែង - ảnh 1
អ្នសង្កេតការណ៍ចាកចេញពីរថយន្ត (រូបថតៈ TTXVN)

        មុននោះ OSCE បានបញ្ជាក់ថា ក្រុមអ្នកសង្កេតការណ៍នេះ នៅមានសុខភាព
ល្អ។ ក្រុមអ្នកសង្កេតការណ៍នេះរួមមានបុរស៣នាក់និងស្រី១នាក់ ជាសញ្ជត្តិដាណឺ
ម៉ាក​ ទួរគី Estonia និងស្វីស។ អ្នកសង្កេតការណ៍ទាំង៣នាក់នេះ ស្ថិតក្នុងចំណោម
អ្នកសង្កេតការណ៍រាប់រយនាក់​ដែលត្រូវបានបញ្ចូនទៅកាន់ខាងកើតរបស់អ៊ុយក្រែន ដើម្បីឃ្លាំមើលការគោរពកិច្ច សន្យាអន្តរជាតិស្តីអំពីការកាត់បន្ថយភាពតានតឹង
នៅតំបន់នេះ។

        ក្រសួងការបរទេសរុស្ស៊ីបានអបអរសាទរសកម្មភាពពោលខាងលើរបស់អ៊ុយ
ក្រែន។ ក្នុង សេចក្រីថ្លែងការណ៍របស់ក្រសួងនេះបានលើកច្បាស់ថា ការរារាំងអ្នក
សង្កេតការណ៍ OSCE បំពេញភារកិច្ច និងគំរាមកំហែងដល់សុវត្ថិភាពរបស់ពួកគេ
គឺមិនអាចយល់ព្រមបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ