អ៊ុយក្រែនត្រៀមរៀបចំឲ្យការបោះឆ្នោតប្រធានាធិបតី

អ៊ុយក្រែនត្រៀមរៀបចំឲ្យការបោះឆ្នោតប្រធានាធិបតី - ảnh 1
អ៊ុយក្រែនត្រៀមរៀបចំឲ្យការបោះឆ្នោតប្រធានាធិបតី (Image: Vietnam+)

(VOVworld) – ថ្ងៃទី ៣០ មិនា គឺជាថ្ងៃថុងក្រោយនៃកាលកំណត់ឈរឈ្មោះជា
បេក្ខជនក្នុងការបោះឆ្នោតប្រធានាធិបតីនៅអ៊ុយក្រែន ដែលគ្រោងនឹងប្រព្រឹត្ត
ទៅ នាថ្ងៃទី ២៥ ឧសភា ខាងមុខ។ មុននោះ​ គណៈបក្សនយោបាយនៅអ៊ុយក្រែន
បានដំណើរការមហាសន្និបាតនិងជ្រើសរើសបេក្ខជនរបស់ខ្លួន។ មហាសន្និបាត
របស់គណៈបក្ស “Udar” បានឯកភាពជ្រើសរើសអាជីវករល្បីឈ្មោះ Petro
Poroshenko ជាបេក្ខជនក្នុងការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខ។ ថ្នាក់ដឹកនាំនៃគណៈបក្សនេះ លោក Vitaliy Klychko នឹងឈរឈ្មោះជាបេក្ខជន
ក្នុងការបោះឆ្នោតទេសាភិបាលរដ្ឋធានី Kiev។ ក្នុងពេលនោះ គណៈបក្ស
 “Fatherland” បានជ្រើសរើសអតីតនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Yulia
 Timoshenko។ ក្នុងពេលនោះ ភាគីរុស្ស៊ីនៅអះអាងថា៖ មូស្កូចាត់ទុកការបោះ ឆ្នោតប្រធានាធិបតីនៅអ៊ុយក្រែនគឺខុសច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ