អ៊ុយក្រែននឹងបញ្ចប់សកម្មភាពយោធាដោយឯកតោភាគីនៅតំបន់ខាងកើត

អ៊ុយក្រែននឹងបញ្ចប់សកម្មភាពយោធាដោយឯកតោភាគីនៅតំបន់ខាងកើត - ảnh 1
អ៊ុយក្រែននឹងបញ្ចប់សកម្មភាពយោធាដោយឯកតោភាគីនៅតំបន់ភាគខាងកើត (Image: VNA)


(VOVworld) – អ៊ុយក្រែននឹងបញ្ចប់សកម្មភាពយោធាដោយឯកតោភាគីនៅ
តំបន់ភាគខាងកើតប្រទេសនេះដើម្បីបង្កលក្ខណៈសំរាប់កំលាំងប្រដាប់អាវុធ
ខុសច្បាប់ទំលាក់អាវុធនិងចកចេញពីអ៊ុយក្រែន។ នេះគឺជាសេចក្តីថ្លែងការប់
ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko ដែលត្រូវបាននាំចេញ នា
ថ្ងៃទី ១៨ មិថុនា។ លោក Poroshenko បានឲ្យដឹងថា៖ បទឈប់បាញ់នឹងត្រូវ
បានអនុវត្តក្នុងរយៈពេលខ្លី ក្នុងរយៈពេលនោះកំលាំងប្រដាប់អាវុធខុសច្បាប់
ទាំងឡាយត្រូវទំលាក់អាវុធនិងស្តារសណ្តាប់ធ្នាប់ ក្នុងតំបន់ឡើងវិញ។ លោក
Poroshenko ក៏បានសន្យាលើកលែងទោសសំរាប់អ្នកណា ដែលទំលាក់អាវុធ
ព្រមទាំង បង្កើតរបៀងមនុស្សធម៌សំរាប់ជនប្រដាប់អាវុធបរទេស ចាកចេញ
ពីអ៊ុយក្រែន។ បទឈប់បាញ់គឺជាការចាប់ផ្តើមសំរាប់ផែនការសន្តិភាពដែល
រួមមានចំណុចចំនួន ១៤ បន្ទាប់នោះ ភាគីទាក់ទិនទាំងអស់នៅអ៊ុយក្រែនត្រូវ
គាំទ្រ ផែនការនេះរបស់លោក។ លោក Poroshenko បានឲ្យដឹងថែមទៀតថា៖
ការងារត្រៀមរៀបចំឲ្យផែនការសន្តិភាពនេះកំពុងដំណើរការដោយមានខ្លឹម
សារស្នូលគឺការធ្វើវិសោនកម្មរដ្ឋធមនុញ្ញ។ មុននោះ ប្រធានាធិបតីអ៊ុយក្រែន
Poroshenko បានមានការចរចារ តាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ី លោក
Vladimir Putin ដើម្បីពិភាក្សាអំពីវិធានការ អាទិភាពឆ្ពោះទៅបទឈប់បាញ់
ទាំងស្រុង ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ