អ៊ុយក្រែនបង្កើតសម្ព័ន្ធភាពកាន់អំណាចជ្រើសតាំងប្រធានរដ្ឋសភាថ្មី

អ៊ុយក្រែនបង្កើតសម្ព័ន្ធភាពកាន់អំណាចជ្រើសតាំងប្រធានរដ្ឋសភាថ្មី - ảnh 1
លោកVladimir Groysman ចំណុះប្លុក Poroshenko ធ្វើជាប្រធានរដ្ឋសភាអ៊ុយក្រែន (Getty)

        Vovworld-នាថ្ងៃទី២៧វិច្ឆិការដ្ឋសភាអ៊ុយក្រែននីតិកាលទី៨បានប្រជុំ​សម័យ
​ដំបូងដោយការជ្រើសតាំងលោក​Vladimir Groysman ចំណុះប្លុក​ Poroshenko ធ្វើជា
ប្រធានរដ្ឋសភា។ លោក Groysman ទទួលបាន​សម្លេង​គាំទ្រចំនួន៣៥៩នៅរដ្ឋ
សភា។​ តាមគំរោងរដ្ឋសភានឹងបោះឆ្នោតជ្រើស​តាំងអនុប្រធានរដ្ឋសភាចំនួន២
រូបនាថ្ងៃទី២ធ្នូខាងមុខ។ ក្នុងនោះគណៈបក្សចំនួន៥​ក្នុង​រដ្ឋសភាថ្មីរបស់អ៊ុយក្រែន
រួមមានប្លុក Poroshenko សម្ព័ន្ធភាព Samopovich  គណៈបក្ស រណសិរ្សប្រជាជន
គណៈបក្សជឿនលឿននិងគណៈបក្ស Batkivshina បានបង្កើតសម្ព័ន្ធភាពជាផ្លូវការ
ដោយមានឈ្មោះអ៊ុយក្រែនរបស់​ទ្វីប​អឺរ៉ុប។ សម្ព័ន្ធភាពនេះមានសមាជិកសភា
ចំនួន៣០២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ