អ៊ុយក្រែនពន្លឿនការបង្កើតសម្ព័ន្ធរដ្ឋាភិបាលថ្មី

អ៊ុយក្រែនពន្លឿនការបង្កើតសម្ព័ន្ធរដ្ឋាភិបាលថ្មី - ảnh 1
អ៊ុយក្រែនពន្លឿនការបង្កើតសម្ព័ន្ធរដ្ឋាភិបាលថ្មី (Image: VNA)


(VOVworld) – នាថ្ងៃទី ២៥ មិនា បណ្ដាគណៈបក្សក្នុងរដ្ឋសភាអ៊ុយក្រែនចាប់
 ផ្តើមការចរចារស្តីពីការបង្កើតសម្ព័ន្ធភាពកាន់អំណាចថ្មីនិងរដ្ឋាភិបាលថ្មី។
កាយវិការនេះប្រព្រឹត្តទៅបន្ទាប់ពី ១ ថ្ងៃ ក្នុងពេលគណៈបក្សចំនួន ៤ ក្នុង
ចំណោម ៥ គណៈបក្សដែលបានចូលរួមសម្ព័ន្ធភាពកាន់អំណាច «អ៊ិយក្រែន
ស្និតស្នាលជាមួយអ៊ឺរ៉ុប» បានឯកភាពចាប់ផ្តើមការចរចារសំដៅបង្កើត
សម្ព័ន្ធភាពថ្មី។ រដ្ឋធម្មនុញ្ញអ៊ុយក្រែនបានកំណត់ថា៖ ក្នុងករណីសម្ព័ន្ធភាព
កាន់ អំណាចបាត់អាសនៈភាគច្រើនគឺរដ្ឋសភានឹងមានរយៈពេល ១ ខែដើម្បី
បង្កើតរដ្ឋាភិបាល ថ្មី បើទោះបីទង្វើនេះមិនត្រូវបានអនុវត្តប្រធានាធិបតីនឹង
មានសិទ្ធិរំសាយរដ្ឋសភានិងរៀបចំការបោះឆ្នោតសកល។ ស្តីពីបញ្ហានេះ
ប្រធានគណៈបក្ស «ប្លុក  Petro Poroshenko» (BBP) លោក Yury Lutsenko
បានឲ្យដឹងថា៖ ប្រសិនបើនា សប្តាហ៍ខាងមុខ រដ្ឋសភានៃប្រទេសនេះមិន
អាចដោះស្រាយបានវិបត្តិនយោ បាយនៅអ៊ុយក្រែន វិធានការតែមួយគត់
គឺដំណើរការបោះឆ្នោតសកលមុនកាល កំណត់។ លោក Lutsenko បាន
ផ្តើមបេក្ខជន Vladimir Groisman ប្រធានរដ្ឋសភា កាន់អំណាចក្នុងឋានៈ
ធ្វើជានាយករដ្ឋមន្ត្រីថ្មី។ គណៈបក្សរណសិរ្សប្រជាជនបាន ប្រកាសត្រៀម
ខ្លួនជាស្រេចពិភាក្សាជាមួយ BBP ដើម្បីបង្កើតសម្ព័ន្ធភាពថ្មី ព្រមទាំង
នឹងពិនិត្យមើលការផ្តើមគំនិតរបស់ BBP។ ក្នុងពេលនោះ ប្រធានគណៈ
បក្សជឿនលឿនបាននាំចេញរាល់សំណូមពរដើម្បីចូលរួមសម្ព័ន្ធភាព។
 រីឯ គណៈបក្ស “Samopomich” ប្រកាសនឹងមិនចូលរួមបង្កើតសម្ព័ន្ធភាព
ថ្មីទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ