អ៊ុយក្រែនមុននឹងការបោះឆ្នោតសកលមុនកាលកំណត់

អ៊ុយក្រែនមុននឹងការបោះឆ្នោតសកលមុនកាលកំណត់ - ảnh 1
អ៊ុយក្រែនមុននឹងការបោះឆ្នោតសកលមុនកាលកំណត់ (Al Jazeera)

        Vovworld-នាថ្ងៃទី២៦តុលា អ៊ុយក្រែនបានដំណើរការបើឆ្នោតសកល​មុន​កាល
កំណត់ដើម្បីជ្រើសរើសរដ្ឋសភានីតិកាលទី៨។ ប្រព្រឹត្តទៅក្នុងខណៈដែល​វិបត្តិ
​នយោបាយដ៏ជ្រាលជ្រៅនិងយូរអង្វែង ការបើឆ្នោតរដ្ឋសភាលើកនេះត្រូវ​បាន​ចាត់
ទុកគឺពិបាកព្យាករណ៍លទ្ធផល។

        ការបោះឆ្នោតសកលនៅអ៊ុយក្រែនមានការចូលរួមរបស់គណៈបក្ស​នយោបាយ
ចំនួន២៩ត្រូវបានរៀបចំតាមច្បាប់នាបច្ចុប្បន្ន។ តាមនោះពាក់​កណ្ដាល​អសនៈក្នុង
ចំណោមអសនៈចំនួន៤៥០របស់រដ្ឋសភាអ៊ុយក្រែននឹងបាន​ជ្រើសរើសតាមបញ្ជី
ឈ្មោះបណ្ដាគណៈបក្សនយោបាយនិងពាក់កណ្ដាលបានបោះឆ្នោតតាមបណ្ដា
ដំបន់។ ទោះបីជាសាធារណៈរដ្ឋប្រជាមានិត Donetsk និង​សាធារណៈរដ្ឋប្រជាមានិត
 Luganskស្វ័យប្រកាសបានប្រកាសពហិការការ​បោះឆ្នោតសកលលើកនេះនិងអះអាង
ថា នឹងរៀបចំជ្រើសតាំងស្ថាប័ននីតិបញ្ញត្តិ​ដោយឡែករបស់គេនាថ្ងៃទី២វិច្ឆិកាខាងមុខ
ក្តី ប៉ុន្តែគណៈកម្មាធិការជាតិរៀបចំ​ការ​បោះឆ្នោតអ៊ុយក្រែន (SIC) បានឲ្យដឹងថា នៅ
តែរៀបចំមណ្ឌលបោះឆ្នោត​នៅ​២/៣ក្នុងចំណោមស្រុកចំនួន៣២នៅ Donetsk និង
Lugansk។

        ក្នុង១សប្ដាហ៍កន្លងមក​រុស្ស៊ីបានសន្យាធានាសន្តិសុខនៅបណ្ដាមណ្ឌល​បោះឆ្នោត
សំរាប់អ្នកបោះឆ្នោតអ៊ុយក្រែនដែលបានរៀបចំនៅរដ្ឋធានីម៉ូស្គូរបស់​រុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ