អ៊ីរ៉ាក់៖ ការបំផ្ទុះនៅឃ្លាំងគ្រាប់កាំភ្លើងនៅរដ្ឋធានី Baghdadបណ្តាល ឲ្យ មនុស្សស្លាប់​និង​របួសជាច្រើននាក់

(VOVWORLD) -តាមប្រភពព័ត៌មានមួយពី ក្រសួងមហាផ្ទៃអ៊ីរ៉ាក់បានឲ្យដឹងថា ឃ្លាំងគ្រាប់កាំភ្លើងមួយបានផ្ទុះនៅខាងក្នុងមូលដ្ឋាន Falcon របស់កម្លាំងយោធា សហព័ន្ធនៅតំបន់ Owerij ជិតស្រុក Doura ភាគខាងត្បូងនៃរដ្ឋធានី Baghdad។
អ៊ីរ៉ាក់៖ ការបំផ្ទុះនៅឃ្លាំងគ្រាប់កាំភ្លើងនៅរដ្ឋធានី Baghdadបណ្តាល ឲ្យ មនុស្សស្លាប់​និង​របួសជាច្រើននាក់ - ảnh 1 ការបំផ្ទុះនៅឃ្លាំងគ្រាប់កាំភ្លើងនៅរដ្ឋធានី Baghdad (រូបថត៖ Twitter)

នាយប់ថ្ងៃទី ១២ ខែសីហាការផ្ទុះដ៏ធំនៅ មូលដ្ឋានយោធាមួយនៅភាគខាងត្បូងរដ្ឋធានី Baghdadនៃប្រទេសអ៊ីរ៉ាក់ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ចំនួន មួយនាក់ត្រូវបាត់បង់ជីវិត និង ២៩ នាក់ទៀតត្រូវរងរបួស។ តាមប្រភពព័ត៌មានមួយពី ក្រសួងមហាផ្ទៃអ៊ីរ៉ាក់បានឲ្យដឹងថា ឃ្លាំងគ្រាប់កាំភ្លើងមួយបានផ្ទុះនៅខាងក្នុងមូល ដ្ឋាន Falcon របស់កម្លាំងយោធា សហព័ន្ធនៅតំបន់ Owerij ជិតស្រុក Doura ភាគខាងត្បូងនៃរដ្ឋធានី Baghdad ។ការផ្ទុះដ៏ធំនេះបានបណ្តាលឱ្យមនុស្ស ចំនួន ១៣ នាក់នៅក្បែរតំបន់នេះត្រូវរងរបួសផងដែរ។

នាបច្ចុប្បន្ន មិនទាន់មានរបាយការណ៍អំពីចំនួនមនុស្សដែលត្រូវបាត់បង់ជិវិត និង រងរបួសរបស់កម្លាំងសន្តិសុខក្នុងមូលដ្ឋាននេះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ