អ៊ីរ៉ាក់កំទេចចោលមេដឹកនាំ IS មួយនាក់

(VOVWORLD) -កងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានផ្អែកលើរបាយការណ៍ស៊ើបការណ៍សម្ងាត់ ហើយបានវាយប្រហារលើទីជ្រុងជ្រកកោណ IS នៅវាលខ្សាច់ក្បែរទីរួមស្រុក Shirqat។
អ៊ីរ៉ាក់កំទេចចោលមេដឹកនាំ IS មួយនាក់ - ảnh 1កងកម្លាំងអ៊ីរ៉ាក់នៅក្នុងការវាយឆ្មក់ IS  (រូបថត: AFP / TTXVN)

នាថ្ងៃទី ២៤ មិថុនា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានកំទេចចោលមេដឹកនាំ នៃអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) និងជំនួយការរបស់មុខសញ្ញាពោលខាងលើ ក្នុងយុទ្ធនាការមួយនៅខេត្ត Salahudin នៅអ៊ីរ៉ាក់ភាគកណ្ដាល។ ទីបញ្ជាការ យុទ្ធនាការខេត្ត Salahudin បានឲ្យដឹងថា៖ កងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានផ្អែកលើរបាយការណ៍ស៊ើបការណ៍សម្ងាត់ ហើយបានវាយប្រហារលើទីជ្រុងជ្រកកោណ IS នៅវាលខ្សាច់ក្បែរទីរួមស្រុក Shirqat ដែលមានចម្ងាយប្រហែល 280 គីឡូម៉ែត្រតាមទិសទីក្រុងបាកដាដភាគខាងជើង ហើយកំទេចចោល Abu Islam Al-Iraqi មេដឹកនាំ IS និងពួកជ្រុលនិយមចំនួន ៥ នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ