អ៊ីរ៉ាក់ទទួលស្គាល់ដំណើរការវាយប្រហារទៅលើក្រុមរថយន្តនៃកំលាំងសង្គ្រាមសាសនាឥស្លាមនៅស៊ីរី

អ៊ីរ៉ាក់ទទួលស្គាល់ដំណើរការវាយប្រហារទៅលើក្រុមរថយន្តនៃកំលាំងសង្គ្រាមសាសនាឥស្លាមនៅស៊ីរី - ảnh 1
ក្រុមសង្គ្រាមសាសនារបស់អង្គការរដ្ឋឥស្លាមអ៊ីរ៉ាក់និងចុង បូរព៌ារ (ISIL) (Image: Vietnam+)


(VOVworld) – នាថ្ងៃទី ២៧ មេសា អ្នកនាំពាក្យក្រសួងមហាផ្ទៃអ៊ីរ៉ាក់ ឧត្តមសេនីយ៍
Saad Maan បានឲ្យដឹងថា៖ បណ្ដាយន្តហោះឧទ្ធម្ភាគចក្រចំបាំងរបស់ប្រទេសនេះ
បាន វាយប្រហារទៅលើក្រុមរថយន្តនៃកំលាំងសង្គ្រាមសាសនាឥស្លាមនៅតំបន់
ភាគខាងកើតស៊ីរី នាថ្ងៃទី ២៧ មេសា ក្នុងពេលដែល ពួកគេកំពុងជ្រៀតចូលតំបន់
ព្រំដែនរបស់អ៊ីរ៉ាក់។ ភាគីអ៊ីរ៉ាក់បានកំទេចមុខសញ្ញាចំនួន ៨ នាក់របស់ស៊ីរី។ នេះ
គឺជាលើកដំបូងដែលអ៊ីរ៉ាក់ទទួលស្គាល់ដំណើរការវាយប្រហារយោធានៅតំបន់
ដែនដីរបស់ស៊ីរី។ តាម ឧត្តមសេនីយ៍ Saad Maan បានឲ្យដឹងទៀតថា៖ កំលាំង
សង្គ្រាមសាសនាឥស្លាមរបស់ស៊ីរីត្រូវបានវាយប្រហារក្នុងពេលដែលជ្រៀតចូល
ក្នុងតំបន់ដែនដីរបស់អ៊ីរ៉ាក់ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈសំរាប់ក្រុមសង្គ្រាមសាសនា
របស់អង្គការរដ្ឋឥស្លាមអ៊ីរ៉ាក់និង​ចុង បូរព៌ារ (ISIL) ប្រចាំនៅប្រទេសនេះ។ ឧត្តម
សេនីយ៍ Saad Maan បានអះអាងថា៖ ការទទួលខុសត្រូវរបស់កងទ័ពអ៊ីរ៉ាក់គឺការពារ
តំបន់ព្រំដែនប្រទេសជាតិ។ ISIL ធ្វើសកម្មភាពនៅអ៊ីរ៉ាក់តាំងពីពេលអាមេរិកចាប់
ផ្តើមការជ្រៀតជ្រែកយោធានៅប្រទេស នេះក្នុងឆ្នាំ ២០០៣ និងចូលរួមការផ្តួល
រំលំរដ្ឋអំណាច​ប្រធានាធិបតីស៊ីរី លោក Bashar al-Assad៕

ប្រតិកម្មទៅវិញ

ផ្សេងៗ