អ៊ីរ៉ាក់បើកយុទ្ធនាការដណ្ដើមទីប្រជុំជនយុទ្ធសាស្ត្រពីអង្គការ IS មកវិញ

អ៊ីរ៉ាក់បើកយុទ្ធនាការដណ្ដើមទីប្រជុំជនយុទ្ធសាស្ត្រពីអង្គការ IS មកវិញ - ảnh 1
កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់បំពេញភារកិច្ចនៅលើផ្លូវហាយវៃតភ្ជាប់ទីក្រុង Ramadi ជាមួយទីប្រជុំជន Rutba នាថ្ងៃទី១៦ ឧសភា (រូបថត៖AFP/TTXVN)

(VOVworld) - កងកម្លាំងសន្តិសុខអ៊ីរ៉ាក់និងសម្ព័ន្ធមិត្តនាថ្ងៃទី១៦ ឧសភា បានបើក
យុទ្ធនាការយោធាមួយសំដៅដណ្ដើមទីប្រជុំជនយុទ្ធសាស្ត្រ Rutba នៅខេត្ត Anbar
ពីអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសមកវិញ។យុទ្ធនាការនេះដោយមានការជួយ
ឧបត្ថម្ភរបស់សម្ព័ន្ធភាពយោធាដឹកនាំដោយអាមេរិក។អ្នកនាំពាក្យនៃសម្ព័ន្ធភាព
យោធាប្រឆាំង IS ដឹកនាំដោយអាមេរិក វរសេនីយ៍ឯក Steve Warren បាន ឲ្យដឹងថា
 Rutba មានទីតាំងយុទ្ធសាស្ត្រចំពោះ IS ដោយសារវាជួយឧបត្ថម្ភសំរាប់តំបន់ផ្សេងៗ
ដែលស្ថិតនៅក្រោមការកាន់កាប់របស់ IS។នាបច្ចុប្បន្ន បរិមាណខ្មាន់ កាំភ្លើង IS
ដែលកំពុងយាមនៅទីប្រជុំជន Rutba គឺប្រហែលពី១០០ដល់៧០០ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ