អ៊ីរ៉ាក់បើកយុទ្ធនាការវាយប្រហារ IS នៅ Tikrit

អ៊ីរ៉ាក់បើកយុទ្ធនាការវាយប្រហារ IS នៅ Tikrit - ảnh 1
អ៊ីរ៉ាក់បើកយុទ្ធនាការវាយប្រហារ IS នៅ Tikrit (vietnamplus.vn)

        Vovworld-នាថ្ងៃទី១៩សីហា នាយទាហានកងទ័ពជាន់ខ្ពស់អ៊ីរ៉ាក់​បានឲ្យ​ដឹង​
ថា បណ្ដាកំលាំង រដ្ឋាភិបាលនិងកងទ័ពស្ម័គ្រចិត្តជន Shi’ite នៅប្រទេសនេះ​បាន
​ដំណើរ​ការ​យុទ្ធនាការធំៗសំដៅដណ្ដើមយកទីក្រុង Tikrit ឡើងវិញពីពួក​ឧទ្ទាម
Sunni ចំណុះអង្គការរដ្ឋឥស្លាម (IS)។ ទីក្រុង Tikrit ត្រូវធ្លាក់ក្នុងបាតដៃពួកឧទ្ទាម
IS ពីថ្ងៃ​ទី​១១មិថុនាក្នុងរលក​វាយ​ដណ្ដើមយកទីក្រុងសំខាន់ៗរបស់កំលាំងនេះ
តាំងពី២ខែមុន​នេះ។

        ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR)
នា​ថ្ងៃ​ទី១៩សីហាបានឲ្យដឹងថា Abdullah al Iraqi មេដឹកនាំមួយនាក់​របស់ IS ត្រូវ​
កម្ទេច​នៅ​ស៊ីរី។ ក្នុងពេលជាមួយគ្នានោះ ដើម្បីទប់ទល់នឹងស្ថានភាពកាន់តែធ្ងន់ធ្ងរ
នៅ​ភាគ​ខាង​ជើងអ៊ីរ៉ាក់ អគ្គស្នងការអង្គការសហប្រជាជាតិអំពីជនភៀសខ្លួន
(UNHCR) បាន​ប្រកាស​ថា នឹងអនុវត្តយុទ្ធនាការណ៍ជួយឧបត្ថម្ភមានទ្រង់ទ្រាយធំៗ
​សំរាប់​ជនអ៊ីរ៉ាក់​ចំនួន៥សែននាក់ដែលកំពុងរត់គេចពីបណ្ដាជនប្រដាប់អាវុធ IS។
នេះ​ជាវគ្គជួយ​ឧបត្ថម្ភ​មានទ្រង់ទ្រាយធំបំផុតរបស់អង្គការសហប្រជាជាតិតាំងពី​ពេល
IS ក្រោក​ឈរ​ឡើងនិងបានដំណើរការក្នុងសប្ដាហ៍នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ