អ៊ីរ៉ាក់ប្រកាសថា បានរំដោះទីក្រុង Fallujah ទាំងស្រុង

អ៊ីរ៉ាក់ប្រកាសថា បានរំដោះទីក្រុង Fallujah ទាំងស្រុង - ảnh 1
កងទ័ពអ៊ីរ៉ាក់បំពេញភារកិច្ចនៅទីក្រុង Fallujah នាថ្ងៃទី១៩ មិថុនា (រូបថត៖Xinhua/TTXVN)

(VOVworld) - ឧត្តមសេនីយ៍ទោ Abdul Wahab Al Saadi មេបញ្ជាការកងទ័ពអ៊ីរ៉ាក់ក្នុង
យុទ្ធនាការដណ្ដើមយកមកវិញនូវទីក្រុង Fallujah ពីការកាន់កាប់របស់ អង្គការរដ្ឋ
អ៊ីស្លាម (IS) ស្វ័យប្រកាស បានឲ្យដឹងថា ទីក្រុងនេះត្រូវបានរំដោះទាំងស្រុងក្រោយ
ពីរយៈពេល១ខែអនុវត្តន៍យុទ្ធនាការពោលខាងលើ។ឆ្លើយសម្ភាសន៍សារព័ត៌មាន
នាថ្ងៃទី២៦ មិថុនា ឧត្តមសេនីយ៍ទោ Al Saadi បានអះអាងថា កង ទ័ពអ៊ីរ៉ាក់បាន
ឈានចូលក្នុងសង្កាត់ Jolan ភាគពាយព្យទីក្រុង​ ដែលជាតំបន់ចុង ក្រោយនៅ
Fallujah ស្ថិតនៅក្រោមការកាន់កាប់របស់ IS។តាមផែនការ កងទ័ព អ៊ីរ៉ាក់នឹងបន្ត
ធ្វើការវាយប្រហារដើម្បីរំដោះទីក្រុង Mosul ជាកំពែងធំបំផុតរបស់ IS នៅអ៊ីរ៉ាក់
យ៉ាងឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ