អ៊ីរ៉ាក់ប្រកាសបញ្ជីរាយនាមតាមរកចាប់ខ្លួនជនសង្ស័យភេរវកម្មចំនួន ៦០ នាក់

(VOVWORLD) -ស្ថាប័នសន្តិសុខអ៊ីរ៉ាក់នាថ្ងៃទី ៤ មករាបានប្រកាសបញ្ជីរាយនាមតាមរកចាប់ខ្លូនជនសង្ស័យភេរវកម្មចំនួន ៦០ នាក់ ដែលទាក់ទិននឹងអង្គការភេរវកម្ម។ 

ស្ថាប័នសន្តិសុខអ៊ីរ៉ាក់នាថ្ងៃទី ៤ មករាបានប្រកាសបញ្ជីរាយនាមតាមរកចាប់ខ្លូនជនសង្ស័យភេរវកម្មចំនួន ៦០ នាក់ ដែលទាក់ទិននឹងអង្គការភេរវកម្ម។ បញ្ជីពោលខាងលើមានមុខសញ្ញាចំនួន ២៨ នាក់ ដែលជាប់សង្ស័យថាទាក់ទិននឹងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS)  ជនជ្រុលនិយម អាល់កៃដាចំនួន ១២ នាក់ និងមនុស្សចំនួន ៦០ នាក់ ជាសមាជិកគណបក្ស Ba'ath ដែលជាគណបក្សនយោបាយរបស់ប្រធានធិបតីអ៊ីរ៉ាក់ លោក Saddam Hussein។ បញ្ជីពោលខាងលើរួមមានកូនស្រីរបស់អតីតប្រធានាធិបតី Saddam Hussein លោកស្រី Raghad ដែលបច្ចុប្បន្នរស់នៅហ្ស៊កដានីផងដែរ។

ការដែលអ៊ីរ៉ាក់ប្រកាសបញ្ជីរាយតាមរកចាប់ខ្លួនមុខសញ្ញាសង្ស័យនេះ បានប្រព្រឹត្តិទៅក្នុងស្ថានភាពរដ្ឋអំណាចប្រទេសនេះកំពុងខិតខំប្រឹងប្រែងស្ដារឡើងវិញសន្តិសុខ និងស្ថិរភាពជីរភាពរស់នៅរបស់ប្រជាជននៃប្រទេសនេះតាមរយៈយុទ្ធនាការបោសសម្អាតឲ្យដល់ឫសភេរវកម្មនៅទីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ