អ៊ីរ៉ាក់ស្នើរក្រុមប្រឹក្សាសន្តិសុខអ.ស.បដោយសំណូមពរទួរគីដកកងទ័ពចេញភ្លាមមួយរំពេច

(VOVworld)-ក្នុងសារលិខិតជូនទៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ.ស.ប Samatha Powerជាប្រធានក្រុមប្រឹក្សាសន្តិសុខអ.ស.ប នៅក្នុងខែធ្នូនេះ លោក Mohamed
Ali Alhakim ឯកអគ្គរដ្ឋទូតអ៊ីរ៉ាក់ប្រចាំនៅអ.ស.ប​បានស្នើរឲ្យក្រុមប្រឹក្សានេះ សំណូមពរទួរគីឲ្យដកកងទ័ពចេញពីភាគខាងជើងអ៊ីរ៉ាក់ភ្លាមមួយរំពេចដោយឥត
លក្ខខ័ណ្ឌ ព្រមទាំងចាត់ទុកអំពើឈ្លានពានដោយយោធារបស់ Ankara ជាការ រំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិនិងបូរណភាពដែនដីនិងអធិបតេយ្យ
ភាពរបស់អ៊ីរ៉ាក់។ លោក Mohamed Ali Alhakim ក៏បានលើកច្បាស់ថា ការជួយ ឧបត្ថម្ភអ៊ីរ៉ាក់បណ្តុះបណ្តាលទាហាន ប្រើប្រាស់បច្ចេកវិទ្យានិងអាវុធទំនើប ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកឧទ្ទាម IS ត្រូវអាស្រ័យទៅលើកិច្ចព្រមព្រៀងទ្វេ
ភាគី និងពហុភាគីនានាក៏ដូចជាការគោរពយ៉ាងពេញលេញនូវអធិបតេយ្យភាព
និងរដ្ឋ ធម្មនុញរបស់អ៊ីរ៉ាក់ព្រមទាំងរួមសហការជាមួយកងកម្លាំងប្រដាប់អាវុធ
របស់ ប្រទេសនេះផងដែរ។ ក្នុងពេលជាមួយគ្នានោះ ប្រធានាធិបតីទួរគី Tayyip
Erdogan បានឲ្យដឹងថា លោកមិនធ្វើសម្បទានចំពោះសំណូមពរបស់់អ៊ីរ៉ាក់ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ