អ៊ីរ៉ាក់អបអរសាទរចំពោះការដែលអាមេរិកដកទ័ពចេញពីស៊ីរី

(VOVWORLD) -យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅមជ្ឈឹមបូព៌ាបានឲ្យដឹងថា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo នាថ្ងៃទី ២២ ខែធ្នូ ប្រធានាធិបតីអ៊ីរ៉ាក់ លោក Barham Salih បានសម្តែងក្តីសង្ឃឹមថា ការដែលអាមេរិកដកទ័ពចេញពីស៊ីរីនឹងរួមចំណែកដោះស្រាយជម្លោះ ក៏ដូចជានឹងមិនបណ្ដាលឲ្យមានភាពតានតឹងថ្មីកើនឡើងនោះឡើយ
អ៊ីរ៉ាក់អបអរសាទរចំពោះការដែលអាមេរិកដកទ័ពចេញពីស៊ីរី - ảnh 1ប្រធានាធិបតីអ៊ីរ៉ាក់ លោក Barham Salih  (ប្រភព៖ AFP/TTXVN)

ប្រធានាធិបតី លោក Salih បានអះអាងថាការដែលអាមេរិកដកទ័ពចេញពីស៊ីរីគឺជា "កាតាលីករសម្រាប់សន្តិភាព" ដោយផ្អែកលើការគោរពសិទ្ធិរបស់ប្រជាជនស៊ីរី និងការសម្រេចចិត្តឯករាជ្យរបស់ពួកគេ។ លោក Salih បន្តសង្កត់ធ្ងន់ថាអ៊ីរ៉ាក់នឹងមិនទទួលរងនូវផលវិបាកអំពីភាពតានតឹងតំបន់ និងអន្តរជាតិ ព្រមទាំងអះអាងថា អធិបតេយ្យភាពនិងផលប្រយោជន៍របស់ប្រទេសនេះគឺត្រូវបានការពារ។

ចំណែកឯករដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានអះអាងសារជាថ្មីនូវការសន្យារបស់ ទីក្រុងវ៉ាស៊ីនតោនក្នុងការបន្តប្រយុទ្ធប្រឆាំងភរវកម្មនៅអ៊ីរ៉ាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ