អ៊ីរ៉ាក់អំពាវនាវអោយបង្កើនកិច្ចសហប្រតិបត្តិការតំបន់ដើម្បីប្រឆាំងភេរវកម្ម

 អ៊ីរ៉ាក់អំពាវនាវអោយបង្កើនកិច្ចសហប្រតិបត្តិការតំបន់ដើម្បីប្រឆាំងភេរវកម្ម - ảnh 1
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider Al Abadi

(VOV)_នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider Al Abadi បានអំពាវនាវអោយ​បណ្ដា
ប្រទេសក្នុងតំបន់ត្រូវជំរុញកិច្ចសហប្រតិបត្តិការដើម្បីប្រឆាំងនឹងការ​គំរាមគំហែងពី
ភេរវកម្ម។ សេចក្ដីអំពាវនាវនេះត្រូវបានលោក Haider Al Abadi នាំចេញនៅក្នុងសេច្ច
ក្តីប្រកាស១ បន្ទាប់ពីជំនួបនាថ្ងៃទី២៩​ធ្នូ ជាមួយ​ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកូវែក លោក Sheikh Sabah Al Khaled Al Sabah ដែលកំពុងបំពេញទស្សនកិច្ច
នៅអ៊ីរ៉ាក់។ នាយករដ្ឋមន្ត្រី​ Haider Al Abadi បានសង្កត់ធ្ងន់ដល់ការជំរុញខ្លាំង​កិច្ចស
ហប្រតិបត្តិការ​ដោយផ្អែកទៅលើគ្រិះដ្ឋានផលប្រយោជន៍រួមរវាងបណ្ដាប្រទេសក្នុង
តំបន់ ​នឹងជាប្រភពកម្លាំងរួម១ ច្រានថយក្រោយរាល់ការគំរាមគំហែងពីភេរវកម្មនិង
លទ្ធិជ្រុលនិយម។ រីឯខ្លួនវិញ លោក Sheikh Sabah Al Khaled Al Sabah ​បានអះអាង
ថា៖អ៊ីរ៉ាក់នឹងដើរតួនាទីស្នូលក្នុងការអភិវឌ្ឍន៍ដ៏ចីរភាពក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ