អ៊ីរ៉ាក់ឯកភាពចាប់ផ្តើមការនាំចេញប្រេងនៅ Kirkuk

(VOVWORLD) - នាថ្ងៃទី២៧ កុម្ភៈ  រដ្ឋាភិបាលអ៊ីរ៉ាក់បានជូនដំណឹងថា៖ គេបានឯក ភាពជាមួយថ្នាក់ដឹកនាំជន Kurd ស្តីអំពីការចាប់ផ្តើមឡើងវិញសកម្មភាព នាំចេញប្រេងនៅខេត្ត Kirkuk តានរយៈកំពង់ផែរ Ceyhan របស់ទួរគី ទោះបីជា មិនជូនដំណឹងអំពីពេលវេលាលំអិតក៏ដោយ។ 
អ៊ីរ៉ាក់ឯកភាពចាប់ផ្តើមការនាំចេញប្រេងនៅ Kirkuk  - ảnh 1 អ៊ីរ៉ាក់ឯកភាពចាប់ផ្តើមការនាំចេញប្រេងនៅ Kirkuk 

(VOVworld) – នាថ្ងៃទី២៧ កុម្ភៈ  រដ្ឋាភិបាលអ៊ីរ៉ាក់បានជូនដំណឹងថា៖ គេបានឯក ភាពជាមួយថ្នាក់ដឹកនាំជន Kurd ស្តីអំពីការចាប់ផ្តើមឡើងវិញសកម្មភាព នាំចេញប្រេងនៅខេត្ត Kirkuk តានរយៈកំពង់ផែរ Ceyhan របស់ទួរគី ទោះបីជា មិនជូនដំណឹងអំពីពេលវេលាលំអិតក៏ដោយ។ ថ្លែងមតិនៅសន្និសីទកាសែតប្រចាំខែនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider al-Abadi បានឲ្យដឹងថា៖ នាបច្ចុប្បន្ន រដ្ឋាភិបាលកំពុងចរចាជាមួយទួរគីស្តីអំពីបញ្ហាពោលខាងលើ។ ភាគី Ankara បាន សន្យានឹងជូនដំណឹងសេចក្តីសម្រេចរបស់ខ្លួនក្នុងរយៈពេល ១០ ថ្ងៃ។ ក្រៅពីនោះ នាយករដ្ឋមន្ត្រី Haider al-Abadi ក៏បានឯកភាពជាមួយថ្នាក់ដឹកនាំជន Kurd នឹងដោះស្រាយបញ្ហានៅសេសសល់ដែរ។ មុននេះ សកម្មភាពនាំចេញ ប្រេងពីខេត្ត Kirkuk ត្រូវបានផ្អាកគិតតាំងពីរពេលរដ្ឋាភិបាលកណ្ដាលអ៊ីរ៉ាក់កាន់ កាប់ការត្រួតពិនិត្យបណ្ដាអណ្តូងរ៉ែប្រេងនៅទីនេះនាខែតុលាឆ្នាំ ២០១៧ មក បន្ទាប់ពី ការបោះប្រជាមតិអំពីការស្វ័យតរបស់ជន Kurd៕

ប្រតិកម្មទៅវិញ

ផ្សេងៗ