អ៊ីរ៉ង់៖ កិច្ចព្រមព្រៀងជាមួយក្រុម P5+1 ធ្វើសមភាពផលប្រយោជន៍នៃភាគីទាំងឡាយ


អ៊ីរ៉ង់៖ កិច្ចព្រមព្រៀងជាមួយក្រុម P5+1 ធ្វើសមភាពផលប្រយោជន៍នៃភាគីទាំងឡាយ  - ảnh 1
អ៊ីរ៉ង់៖ កិច្ចព្រមព្រៀងជាមួយក្រុម P5+1 ធ្វើសមភាពផលប្រយោជន៍នៃភាគីទាំងឡាយ (Image: VNA)

(VOVworld) - នាថ្ងៃទី ៩ សីហា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad
Javad Zarif បានអះអាងថា៖ កិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងអ៊ីរ៉ង់និងក្រុម P5+1
 បានធ្វើឲ្យសមភាពផលប្រយោជន៍នៃភាគីទាំងឡាយដែលចូលរួមការចរចារ
នេះ។ លោក Zarif បានសង្កត់ធ្ងន់ថា៖ តាមកិច្ចព្រមព្រៀងគ្មានភាគីណាដាក់
សម្ពោធន៍ឆ័ន្ទៈរបស់ខ្លួនទៅលើភាគីផ្សេងនោះឡើយ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់
បានលើកច្បាស់ថា៖ តាមសេចក្តីសម្រេចចិត្តនាពេលថ្មីៗនេះរបស់ក្រុមប្រឹក្សារ
សន្តិសុខ អ.ស.ប. ដោយឈរលើផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ
(JCPOA) អ៊ីរ៉ង់មិនត្រូវបានហាមឃាត់ជាមួយប្រទេសដ៏ទៃផ្សេងៗទៀតក្នុង
សកម្មភាពនុយក្លេអ៊ែរដើម្បីបំរើគោលដៅសន្តិភាពហើយបណ្ដាប្រទេសត្រូវបាន
លើកទឹកចិត្តសហប្រតិបត្តិការជាមួយ Tehran លើវិស័យនេះផងដែរ។ ក្រៅពីនោះ
អ៊ីរ៉ង់ត្រូវបានអនុញ្ញត្តិបន្តអនុវត្តកម្មវិធីកាំជ្រួចដោយមានលក្ខ័ណ្ឌកំហិតមួយចំនួន
។កិច្ចព្រមព្រៀងនុយក្លេអ៊ែពោលខាងលើនឹងនាំមកនូវផលប្រយោជន៍សំរាប់ភាគី
ទាំងឡាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ